ទឹកចិញ្ចឹមត្រីនៅសណ្ឋាគារទីក្រុងប៊ែរឡាំងដែលជាអាងធំជាងគេ បានផ្ទុះដោយសម្លាប់ត្រីអស់ជាង១៥០០ក្បាល

អាល្លឺម៉ង់៖ អាងចិញ្ចឹមត្រីដ៏ធំមួយបានផ្ទុះនៅក្នុងសណ្ឋាគារនៃ ទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃសុក្រកន្លងទៅនេះ ដោយបានបង្ហូរត្រីត្រូពិចជាង ១៥០០ក្បាលចូលទៅក្នុងកន្លែងទទួលភ្ញៀវ និងបានជនលិចតំបន់ទីប្រជុំជននៃរដ្ឋធានីអាល្លឺម៉ង់ ជាមួយនឹងកម្ទេចកម្ទីកញ្ចក់ និងទឹកសមុទ្ររាប់សែនហ្គាឡុង នៅក្នុងទិដ្ឋភាពមួយដែលអភិបាលក្រុងប្រដូចទៅនឹង រ ល កយក្សស៊ូណាមិពិតៗ។

ក្រុមពន្លត់អគ្គិភ័យរបស់ទីក្រុងប៊ែរ ឡាំង បាននិយាយថា មុនម៉ោង៦ ព្រឹក ថ្ងៃសុក្រ ទី ១៦ ខែធ្នូ គេឃើញមានទឹកចំនួន ២៦៤ ០០០ លីត្រ បានផ្ទុះចេញភ្លាមៗពីកន្លែងទាក់ទាញភ្ញៀវទេសចរ មួយឈ្មោះ AquaDom ក្នុងសណ្ឋាគារ Radisson Blu ក្នុងស្រុក Mitte នៃទីក្រុង ប៊ែរឡាំង ។

យោងទៅតាម អ្នកពន្លត់អគ្គិភ័យ បានឱ្យដឹងថា យ៉ាងតិចណាស់មនុស្សពីរនាក់បានរងរបួស ដោយសារតែបំណែកកញ្ចក់អាងត្រី ។ វីដេអូជាច្រើនបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីការខូចខាត នៅក្នុងសណ្ឋាគារ ដោយមានសម្ភារប្រើប្រាស់ជា ច្រើនរាយប៉ាយពេញបន្ទប់ទទួលភ្ញៀវ។ អាជ្ញាធរប្រចាំទីក្រុងបានរាយការណ៏ថា ភ្ញៀវស្នាក់នៅ និងបុគ្គលិកជាង ៣០០នាក់ត្រូវបានជម្លៀសចេញពីសណ្ឋាគារដោយសុវត្តិភាព ។

ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រាប់ទៅដល់សារព័ត៌មា ន The Associate Press ថា គេនៅតែមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះអាងចិញ្ចឹមត្រី នៅឡើយទេ ។ ប៉ូលីស បានបន្ថែមពីលើទៀតថា គ្មានភស្តុតាង ណាមួយដែលបង្ហាញថា នេះឧបទ្ទវហេតុការវាយប្រហារដោយគ្រោងទុកនោះទេ។

ធុងទឹកនេះត្រូវបានសាងសង់ឡើងនៅក្នុងសណ្ឋាគារកាលពីឆ្នាំ ២០០៣ និងធ្វើទំនើបកម្មនៅក្នុងឆ្នាំ ២០២០ ដែលមានលក្ខណៈ ពិសេស ដោយមានជណ្តើរយន្តរយៈពេល ១០នាទី ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរណ៏ជិះមើលត្រីបាន។ នៅក្នុងអាងនេះ គេឃើញមានត្រីជាង ៨០ប្រភេទ រស់នៅ រួមមានត្រី Blue Tang នឹង ត្រីត្លុកដែលប្រដូចទៅនឹងគំនូរជីវចលដ៏ល្បីល្បាញមួយឈ្មោះ “Finding Nemo” ។

លោក Almut Neumann មន្ត្រីសាលាក្រុងទទួលបន្ទុកបញ្ហាបរិស្ថានស្រុក Mitte បានទីភ្នាក់ងា រសារព័ត៌មាន DPA ថាពួកគេបានខិតខំប្រឹងប្រែងជួយសង្គ្រោះត្រីតូចៗរាប់រយក្បាល នៅក្នុងសណ្ឋាគារដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់មិនទទួលបា នអុកស៊ីសេន គ្រប់គ្រាន់ ប៉ុន្តែ ជាអកុសលណាស់ មិនមានត្រីណាមួយនៅក្នុងចំណោម១៥០០ក្បាលនៅរស់នោះទេ។

អាជ្ញាធរក្នុង ស្រុកបានឱ្យដឹងក្រោយការផ្ទុះអាងត្រីនេះថា ហាងលក់សូកូឡា ភោជនីយដ្ឋាន ជាច្រើន និងយានដ្ឋានចំណតក្រោ មដីនៅជាប់សណ្ឋាគារនេះ ត្រូវបានរងការខូចខាត ។ ក្រុមមន្ត្រីបានបន្ថែមទៀតថា អ្នកជំនាញសុវត្ថិភាពភាព កំពុងបន្តពិនិត្យ មើលទៅលើសណ្ឋាគារ ថាតើមានប្រឈមនឹងការខូចខាតធ្ងន់ធ្ងរទៀតដែរឬយ៉ាងណា៕ ដោយ៖ ឡេង អារីតា

ads banner