ហេតុអ្វីបានជាប្រទេសជប៉ុនរៀបចំទំនើបកម្មប្រព័ន្ធការពារជាតិឡើងវិញបន្ទាប់ពីជាង៧០ឆ្នាំ ត្រូវបានពិភពលោកហាមឃាត់
អត្ថបទដោយ៖
Apsara Net
ប្រទេសជប៉ុនដែលស្ថិតព័ទ្ធជុំវិញដោយប្រទេសមានអាវុធនុយក្លេអ៊េ័រចិន, រុស្ស៊ី និងកូរ៉េខាងជើង បានរៀបចំកសាងទំហំយោធារបស់ខ្លួនវិញ ដោយក្តីបារម្ភមិនទុកចិត្តចំពោះកត្តាសន្តិសុខ។ ជប៉ុនក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានញគេតម្រូវឱ្យមានការរៀបចំរដ្ឋធម្មនុញ្ញមួយ ដែលកម្រិតនូវលទ្ធភាពប្រើប្រាស់យោធារបស់ខ្លួន ដើម្បីកុំឱ្យជប៉ុននឹងអាចក្លាយជាប្រទេស នៃគ្រោះគំរាមកំហែងសន្តិភាពដល់ពិភពលោក។ ប៉ុន្តែស្ថានភាពតានតឹងដែលកំពុងកើតឡើង ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានជំរុញការផ្លាស់ប្តូរឡើងវិញ នូវមាត្រាពាក់ព័ន្ធនឹងសន្តិសុខជាតិរបស់ជប៉ុន។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍