អ្នកពាក់ព័ន្ធចំនួន៣៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាប គ្រឿងញៀនទូទាំងប្រទេស
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៥ នាក់ ( ស្រីមួយ នាក់ ) ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនក្នុងសកម្មភាពបង្ក្រាបបទល្មើស គ្រឿងញៀននិងអនុវត្តដីកានៅទូទាំងប្រទេសនៅថ្ងៃទី១៩ ខែធ្នូម្សិលមិញ ចំនួន១៥ករណី។

ក្នុងចំណោមជនសង្ស័យទាំង៣៥នាក់ រួមមាន ៖ករណីជួញ ដូរប្រាំបីករណីដោយឃាត់ខ្លួន ១៦ នាក់ ( ស្រីមួយ នាក់ ) , ដឹកជញ្ជូនរក្សាទុកពីរករណីឃាត់ខ្លួនពីរនាក់, ប្រើប្រាស់ប្រាំ ករណី ឃាត់ខ្លួន ១៧ នាក់ ។ វត្ថុតាងមួយចំនួនត្រូវបានប្រមូល ទុក ជាភស្តុតាង។

សកម្មភាពខាងលើបានធ្វើនៅ រាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ , កណ្តាល , ព្រៃវែង ,ពោធិ៍សាត់, ត្បូងឃ្មុំ , កំពង់ចាម , ព្រះ សីហនុ និង ខេត្តតាកែវ ។ខណៈនេះសមត្ថកិច្ចកំពុងចាត់ការតាម នីតិវិធី៕ ដោយ៖ ឆៃហួត និងប៊ុនធី




ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។