ឯកឧត្តម ណុប ចាន់ណារិន្ទ លើកឡើងថា សម្តេចតេជោ ហ៊ុន សែន នៅតែលើកកំពស់តួនាទីស្រ្តី នៅគ្រប់កាលៈទេសៈមិនដែលភ្លេចឡើយ

ភ្នំពេញ៖ ស្រ្តីជាសមាជិការគណ:បក្សប្រជាជនកម្ពុជាភូមិ ចំនួន៤៣នាក់ មកពីភូមិចំនួន៤ ក្នុងសង្កាត់ផ្សាថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានមកជួបជុំគ្នានៅស្នាក់ការគណ:បក្សសង្កាត់ កាលពីរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជួបសំណេះសំណាល ក្រោមការចូលរួមពីឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារគណ:បក្សចុះជួយសង្កាត់ផ្សារថ្មី១ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា ៖ តាំងពីថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន តែងតែលើកកំពស់សិទ្ធិ តួនាទីរបស់ស្ត្រី និងផ្តល់ដល់ស្ត្រីក្នុងតួនាទីភាពជាអ្នកដឹកនាំ ពិសេសសម្តេចតេជោបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ខយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទសជាតិ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានរំលឹកពីវីរភាពរបស់ស្ត្រីក្នុងសម័យសង្គ្រាមដែលបានតស៊ូរំដោះជាតិ ប្រជាជនចេញពីរបបប៉ុល ពត និងបានបន្តបេសកកម្មក្នុងគ្រាប្រទេសជាតិមានសង្គ្រាមផង សន្តិភាពផង ដូចជាចលនាអូសទាញជនវង្វេងផ្លូវ ចលនាមហាជននៅសមរភូមិក្រោយ និងកិច្ចការជាច្រើនទៀតក្នុងបុព្វហេតុជាតិ និងប្រជាជន ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានសុំឲ្យស្ត្រី ទាំងអស់ ពិសេសស្ត្រីជាអ្នកបន្តវេនត្រូវរៀនសូត្រ ដកស្រង់បទពិសោធន៍ ពីអ្នកជំនាន់មុន ដោយត្រូវសំយោគជាមួយបរិបទសម័យបច្ចុប្បន្ន ក្នុងគោលដៅការពារ ថែរក្សា គុណតម្លៃសន្តិភាព ឲ្យបានស្ថិតស្ថេរតរៀងទៅ ។

ចុងបញ្ចប់ ឯកឧត្ដម ណុប ចាន់ ណារិន្ទ និង លោក សុខ គឹមហេង ជាក្រុម ការងារ ចុះជួយ សង្កាត់ ផ្សារ ថ្មី ទី ១ បានឧបត្ថម្ភ ថវិកា ជាអំណោយរបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ជូនដល់សមាជិកា ក្នុង ១នាក់ ទទួលបាន១០,០០០៛ សរុប ៤៣០,០០០ ។

នៅថ្ងៃដដែលក្រុមការងារបានចុះសួរសុខទុក្ខ ជាមួយគ្រួសារសហជីព ១គ្រួសារ , និង នារីបក្ស ភូមិ ៣គ្រួសារ ដោយទទួលបានការ ឧបត្ថម្ភ ពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុង១គ្រួសារ ៥០,០០០៛ និង អង្ករ ១បាវ ២៥គីឡូក្រាម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner