អាមេរិក កំណត់គោល ដៅលើ ក្រុមទាហាន ស៊ីឈ្នួល រុស្ស៊ី Wagner ជាមួយ នឹងការរឹត ត្បឹតការនាំចេញថ្មី ដ៏តឹងតែង
វ៉ាស៊ីនតោន: សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី ២១ ខែ ធ្នូបានប្រកាសពីរឹតត្បឹតថ្មីលើ ការ នាំចេញបច្ចេកវិទ្យាទៅឱ្យក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ក្នុងគោលបំណងទប់ស្កាល់ ការផ្គត់ផ្គង់ផ្សេងៗបន្ថែមទៀតដល់ក្រុម យោធានេះបន្ថែមទៀតចំពោះតួនាទីរបស់ ក្រុម លើការជួយរុស្ស៊ី ក្នុងសង្រ្គាម ឈ្លានពានអ៊ុយក្រែន ។ នេះបើតាមការរាយការណ៍ ផ្ដាច់មុខ របស់ទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ ។
តាម រយៈ គោល ដៅ ថ្មី ក្រុម Wagner ដែល ក្រសួង រតនាគារ អាមេរិក បញ្ជូល ទៅ ក្នុង បញ្ជី ខ្មៅ ពាណិជ្ជកម្ម នៅ ឆ្នាំ ២០១៧ ប៉ុន្មាន ឆ្នាំ បន្ទាប់ ពី រុស្ស៊ី កាត់ ទឹក ដី គ្រីមៀ របស់ អ៊ុយក្រែន ឥឡូវ នេះ ត្រូវ បាន បញ្ជូល ទៅ ក្នុង បញ្ជី Military End User ហើយ ប្រឈម មុខ នឹង ការ រឹត ត្បឹត យ៉ាង តឹង រ៉ឹង លើ ការ ប្រើ ប្រាស់ បច្ចេកវិទ្យា ផ្សេង ៗ ដែល ផលិត ដោយ ឧបករណ៍ អាមេរិក មិន ថា នៅ ទី ណា ក៏ ដោយ ។
អនុរដ្ឋ លេខា ធិការ ក្រសួង ពាណិជ្ជកម្ម សម្រាប់ ឧស្សាហកម្ម និង សន្តិសុខ អាមេរិក លោក Alan Estevez បាន ថ្លែង ថា ៖ « ក្រុម Wagner គឺ ជា អង្គការ ស៊ី ឈ្នួល ដ៏ ល្បី ល្បាញ បំផុត មួយ នៅ ក្នុង ពិភព លោក ហើយ កំពុង ប្រព្រឹត្ត អំពើ ឃោរឃៅ និង ការ រំលោភ បំពាន សិទ្ធិ មនុស្ស យ៉ាង សកម្ម នៅ ទូទាំង ប្រទេស អ៊ុយក្រែន »។
លោក បន្ត ថា នាយក ដ្ឋាន ពាណិជ្ជកម្ម អាមេរិក នឹង ធ្វើ សកម្មភាព ប្រឆាំង គ្រប់ ស្ថាប័ន ក្រៅ រដ្ឋ ទាំង អស់ ដែល ពាក់ ព័ន្ធ នឹង អំពើ ឃោរឃៅ ផ្នែក យោធា របស់ មេដឹកនាំ រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ។
ចំណាត់ការ របស់ អាមេរិក មួយ នេះ គឺ ជា ការ បង្ហាញ ការ គាំទ្រ ដល់ ប្រធានាធិបតី អ៊ុយក្រែន លោក វ្ល៉ូឌីមៀ រ ហ្សេលេនស្គី ដែល ធ្វើ ដំណើរ ទស្សនកិច្ច ទៅ រដ្ឋ ធានី វ៉ាស៊ីនតោន កាល ពី ថ្ងៃ ពុធ ហើយ ទទួល បាន ការ ធានាថ្មីអំពី ការ គាំទ្រ របស់ អាមេរិក ចំ ពេល ដែល អ៊ុយក្រែន បន្ត រង ការ វាយ ប្រហារ យ៉ាង ធ្ងន់ ធ្ងរ ពី រុស្ស៊ី ។
សូមបញ្ជាក់ ថា ក្រុម ទាហាន Wagner គឺ ជា ក្រុម ស៊ីឈ្នួល យោធា ឯកជន ដែល មាន ទំនាក់ ទំនង ជិត ស្និទ្ធ ជាមួយ វិមាន ក្រឹម ឡាំង និង ត្រូវ បាន បង្កើត ឡើង នៅ ក្នុង ឆ្នាំ ២០១៤ បន្ទាប់ ពី រុស្ស៊ី កាត់ យក តំបន់ គ្រីមៀ ដោយ ខុស ច្បាប់ ពី អ៊ុយក្រែន ហើ យ បង្ក ឱ្យ មាន ការ បះបោរ ផ្តាច់ ខ្លួន នៅ ក្នុង តំបន់ ដុនបាស ភាគ ខាង កើត អ៊ុយក្រែន ។ នា ពេល នេះ កង កម្លាំងរបស់ ក្រុម Wagner ត្រូវ បាន គេ រាយការណ៍ ថា បាន ជួយប្រយុទ្ធ រុស្ស៊ី លើ សមរភូមិ ផ្សេង ៗ នៅ អ៊ុយក្រែន រួម ទាំងក្នុង ការ ប្រយុទ្ធ ដ៏ ឃោរឃៅ នៅ ទីក្រុង បាក់មត់ (Bakhmut)
កាល ពី ខែ វិច្ឆិកា ក្រសួង ការ បរទេស សហរដ្ឋ អាមេរិក ក៏ បាន ដាក់ បញ្ជូល ក្រុម Wagner ទៅ ក្នុង បញ្ជី ខ្មៅ សម្រាប់ ប្រតិបត្តិការ ក្នុង វិស័យ ការពារ ជាតិ បម្រើ ឱ្យ សេដ្ឋកិច្ច រុស្ស៊ី ហើយ បាន ចោទ ប្រកាន់ ក្រុម នេះ ថា កំពុង ស្វែង រក ការ ទិញ យន្តហោះ គ្មាន មនុស្ស បើក (ដ្រូន )របស់ អ៊ីរ៉ង់ ដើម្បី ជួយ ទ្រ ប្រតិបត្តិការ នៅ អ៊ុយក្រែន ៕
ដោយ:ហួន ឌីណា
ប្រភព៖ Biden hits Russia’s Wagner group with tough new export curbs