ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំទ្វេរភាគី លើកទី១១នៃគណៈកម្មធិការបច្ចេកទេសកម្ពុជា ថៃ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន និងការផ្សព្វផ្សាយ
កិច្ចប្រជុំទ្វេរភាគីលើកទី១១ នៃគណៈកម្មធិកា របច្ចេកទេស កម្ពុជា ថៃ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យ ព័ត៌មាន និង ការផ្សព្វផ្សាយ JTC ត្រូវ បាន ប្រារព្ធបើកនៅព្រឹកថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៩ នាសណ្ឋាគារ កែបបេ ខេត្ត កែប ប្រទេសកម្ពុជា ក្រោមវត្តមានអញ្ជើញជាអធិបតីភាព ឯ ឧ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន ឯ ឧ បណ្ឌិត ឆារ៉ូន ឆៃសន Charoon Chaisorn អគ្គនាយករង នៃ អគ្គនាយកដ្ឋាន ទំនាក់ទំនង សាធារណៈ នៃទីស្តីការ នាយក រដ្ឋមន្រ្តីថៃ និងវត្តមាន ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាល ខេត្ត កែប ។
កិច្ចប្រជុំ JTC លើកទី ១១ មានរយះពេល ២ ថ្ងៃនេះ ក៏មានវត្តមានអញ្ជើញ ចូលរួមពីតំណាង អគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួង ព័ត៌មាន ប្រធាន មន្ទីព័ត៌មាន ខេត្ត សៀមរាប ខេត្ត ព្រះវិហារ និងឧត្តរមានជ័យ ដែលបណ្តា មន្ទីរ ព័ត៌មាន ទាំងនេះ បានធ្វើកិច្ចសហការជាមួយ ប្រទេសថៃ លើការងារ ផ្សព្វផ្សាយ បានល្អ។
មានប្រសាសន៏បើកកិច្ចប្រជុំ ឯ ឧ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើក ឡើងថា កិច្ចប្រជុំគណៈកម្មការ បច្ចេកទេសរួមលើកទី ១១ JTC ធ្វើឡើងក្រោម អនុស្សរណៈ នៃការយោគយល់គ្នារវាង រាជរដ្ឋាភិបាលកម្ពុជា និង រាជរដ្ឋាភិបាល ថៃ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យ ព័ត៌មាន និងការផ្សព្វផ្សាយ។
ឯ ឧ រដ្ឋមន្រ្តី ថ្លែងអំណរគុណដល់ គណះប្រតិភូថៃដែលបានស្នើសុំ ឱ្យមាន កិច្ចប្រជុំ JTC នៅខេត្តកែប ដែលជារមណីយដ្ឋាន ឆ្នេរស្រស់ស្អាត បំផុតមួយ របស់ប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯ ឧ រដ្ឋមន្រ្តី បាន លើកពីដំណើរការនៃ សន្និសីទកំពូល ប្រពន្ធ័ផ្សព្វផ្សាយ អាស៊ី AMS លើក ទី១៦ នៅលើទឹកដីអង្គរ នៃ ខេត្ត សៀមរាប កាលពីពាក់កណ្តាលខែ មិថុនា ដែលមាន គណះប្រតិភូសារព័ត៌មាន ប្រទេសថៃ បានអញ្ជើញចូលរួមផងដែរ នៅក្នុង សកម្មភាព និង ការផ្សព្វផ្សាយ ព័ត៌មាន ប្រកប ដោយឥទ្ធិពល ហើយជា ព្រឹត្តិការណ៍ ប្រកបដោយភាពជោគជ័យ មួយ ក្នុងការធ្វើកំណែទម្រង់យ៉ាង ខ្លាំង ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ កិច្ចប្រជុំនាពេលនោះ ក៏បាន សេចក្តីថ្លែងការណ៍ ពី វិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិច ដើម្បីអភិវឌ្ឍន៏ប្រពន្ធ័ ផ្សព្វផ្សាយ ហៅកាត់ថា AIBD ក្នុងការ ប្រឆាំងនឹង ព័ត៌មានក្លែងក្លាយ ដែលជា គំនិតផ្តួចផ្តើមប្រឆាំង ព័ត៌មាន ក្លែងក្លាយ អង្គរ។ ឯ ឧ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងការកោតសរសើរចំពោះលទ្ធផលដ៏ល្អ របស់គណៈកម្មធិការបច្ចេកទេស កម្ពុជា ថៃ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យ ព័ត៌មាន និងការផ្សព្វផ្សាយ JTC ហើយបាននាំឱ្យមានការកែលម្អ និងពង្រឹងទំនាក់ទំនង មិត្តភាពបន្ថែម ទៀត រវាងរដ្ឋាភិបាលទាំងពីរ និងជំរុញអោយមានការយោគយល់គ្នា ក្នុងចំណោម ប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា ថៃ។ ទន្ទឹមនេះ អនុស្សរណៈ នៃការយោគ យល់គ្នា ក៏បានធ្វើឡើង ដូចជា ការផ្លាស់ប្តូរ កម្មវិធី ទូរទស្សន៍ វិទ្យុ រូបថត អត្ថបទ ព័ត៌មាន ការផ្លាស់ប្តូរក្រុម ផលិត ឯកសារ ជាដើម ។ ជាមួយនេះ កិច្ចសហ ប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ នៅថ្នាក់ជាតិ និងខេត្ត រវាងប្រទេសទាំងពីរ ក៏ត្រូវ បានពង្រីក នូវ វឌ្ឍនភាព សម្រាប់បណ្តាខេត្ត តាមបណ្តោយព្រំដែន នៃប្រទេស កម្ពុជា និងថៃ ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុង កម្មវិធី វិទ្យុភ្លោះ តាម បណ្តោយ ព្រំដែន ក្នុងការធ្វើយ៉ាងណា អោយប្រជាជន នៃប្រទេសទាំងពីរ ទទួល បាន ព័ត៌មាន ស្តីពី វប្បធម៌ ទំនៀមទម្លាប់ ឆ្លងកាត់ព្រំដែន ការធ្វើ ពាណិជ្ជកម្ម ជាដើម។




