សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការរង និងអធិការខណ្ឌចំនួន ០៤រូបក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះដូចខាងក្រោម៖

ទី១- តែងតាំងលោក ឈិន គឹមធុយ ពីអធិការនគរបាលខណ្ឌព្រែកព្នៅ ជាស្នងការរងនគរ បាលរាជធានីភ្នំពេញ។ ទី២- ផ្ទេរភារកិច្ចលោក ស៊ឹម ពិសិដ្ឋ ពីអធិការនគរបាលខណ្ឌបឹងកេងកង ទៅជាអធិការនគរបាលខណ្ឌទួលគោក។
ទី៣- ផ្ទេរភារកិច្ចលោក សុខ ហេង ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌព្រែកព្នៅ
ទី៤- តែងតាំងលោក វុឌ្ឈ ផូសារវ័ន្ត ពីអធិការរងនគរបាលខណ្ឌច្បារអំពៅ ទៅជាអធិការនគរបាលខណ្ឌបឹងកេងកង៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner