ខេត្តកណ្តាល ជាខេត្តទី០៣ ដែលសម្រេចបានការបញ្ចប់ បន្ទោរបង់ពាសវាលពាសកាល(ODF)នា បន្ទាប់ពីខេត្តស្វាយរៀង និងខេត្តព្រែវែង នៅឆ្នាំ២០២២នេះ
ខេត្តកណ្ដាល ៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីអបអរសាទរ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ព្រមទាំងបានធ្វើការដង្ហែរពានរង្វាន់ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការអបអរសាទរ ចំពោះខេត្តកណ្ដាល ដែលទទួលបានជ័យ លាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្នុងឆ្នាំ២០២២។ ខេត្តកណ្តាល ជាខេត្តទី០៣ ដែលសម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)នា បន្ទាប់ពីខេត្តស្វាយរៀង និងខេត្តព្រែវែង នៅឆ្នាំ២០២២នេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់ ប្រជាពលរដ្ឋខ្មែរ ហើយវិស័យនេះក៏ជាអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងដែរថា ទូទាំងខេត្តកណ្ដាលមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើ ១០០% ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ៕ ដោយ-រ៉ាវុធ


