វៀតណាមនៅតែជាប្រទេសនាំចេញម្រេចលំដាប់ពិភពលោក
ហាណូយ៖ បរិមាណនៃការនាំចេញម្រេចរបស់វៀតណាម ទៅកាន់ទីផ្សារសំខាន់ៗ បានថយចុះ នៅឆ្នាំនេះ ប៉ុន្តែប្រទេសនេះបានរក្សាតំណែងកំពូលរបស់ខ្លួន នៅក្នុងចំណាត់ថ្នាក់ពិភពលោក ។
អំឡុងសន្និសីទធ្វើឡើងនៅទីក្រុងហូជីមិញ ថ្មីៗនេះ ប្រធានសមាគមម្រេចវៀតណាមលោកស្រី Hoang Thi Lien បាននិយាយថា នៅឆ្នាំ ២០២២ ផលិតផលមានគុណវិបត្តិ ដោយសារតែអតិផរណា និងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងទីផ្សារជាច្រើន ជាដើម។
វៀតណាមបាននាំចេញ ម្រេចទៅក្រៅប្រទេស ប្រហែល ២៣០០០០តោន ក្នុងឆ្នាំនេះ ក្នុងតម្លៃជាង ៩៧០លានដុល្លារ ធ្លាក់ចុះ ១៣% ក្នុងបរិមាណ ប៉ុន្តែកើនឡើង ២% ជាតម្លៃប្រចាំឆ្នាំ។
សហគ្រាសវៀតណាមបាននាំចូលម្រេច ពីប្រទេសផ្សេងទៀតដូចជាប្រេស៊ីល និងឥណ្ឌូនេស៊ីសម្រាប់កែច្នៃ បន្ទាប់មកនាំចេញឡើងវិញ ក្នុងតម្លៃខ្ពស់។ ចាប់ពីដើមឆ្នាំដល់ចុងខែវិច្ឆិកា ប្រទេសវៀតណាមបានទិញផលិតផលនេះ ចំនួន ៣៤,២៧៣ តោន កើនឡើង ៤៨,៩% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕
ប្រភពពី VNexpress, ដោយ៖ សារ៉ាត