ព្រះកម្រតេងអញស្រីស្រិន្ទ្រកុមារ ជាព្រះរាជបុត្រារបស់ព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨) ជាមួយព្រះនាងជ័យរាជទេវី

អត្ថបទដោយ៖
AMS OneMinute

ព្រះរាជបុត្រអង្គនេះបានដឹកនាំទ័ពចេញច្បាំងជួយព្រះបិតា (កាលមិនទាន់សោយរាជ្យ) ក្នុងការទប់ទល់នឹងកងទ័ពចាម និងបានច្បាំងតទល់នឹងជនក្បត់ ភរតរាហូ ដែលចង់ដណ្ដើមរាជបល្ល័ង្កពី ព្រះបាទយសោវម៌្មទី២ (គ.ស.១១៦០-១១៦៥) ហើយក៏បានពលីជីវិតក្នុងសង្គ្រាមជាមួយមេទ័ពដទៃទៀត។ ដោយសារព្រះរាជបុត្រាមានស្នាដៃការពារព្រះនគរយ៉ាងដូច្នេះ ទើបព្រះបាទជយវម៌្មទី៧បានត្រាស់បង្គាប់ឱ្យកសាងប្រាសាទបន្ទាយឆ្មារដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ទ្រង់ ហើយក៏បានកសាងរូបបដិមាទេពមួយអង្គនាម «ព្រះកម្រតេងជគតស្រីស្រិន្ទ្រទេវ» ជាតំណាងឱ្យព្រះស្រីស្រិន្ទ្រកុមារនៅឋានទេវលោក តម្កល់ទុកនៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបន្ទាយឆ្មារនោះ។

📷 https://www.facebook.com/100063628026091/posts/pfbid02G6cH8GHgMzRL4HMa4m7AQMaqbmZNY1mjngKpyWqNLSUFd5tbAXwu3jHY4vq1CEnql/?mibextid=cr9u03

ads banner