កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែន បង្ក្រាបបានមុខសញ្ញាវាយប្លន់១០នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនស្ស័យ១៥នាក់ ក្នុងនោះ ១០នាក់ ជាមុខសញ្ញាវាយប្លន់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួន  កាលពីម៉ោង១០និង២០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នៅផ្លូវសហព័ន្ធរុស្ស៊ីទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចដកហូតបានម៉ូតូ៦គ្រឿងផងដែរ។

តាមប្រភពព័ត៌មានពីកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអន្តរាគមន៍ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានចេញល្បាតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ស្រាប់តែឃើញជនស្ស័យ៦ម៉ូតូ មានគ្នា១៥នាក់ ជិះប្រសាចពេញផ្លូវ។ ដោយមានការ សង្ស័យ កម្លាំងបានដេញឃាត់សួរនាំភ្លាមៗផងដែរ។បន្ទាប់ពីឃាត់សួរនាំ សមត្ថកិច្ចរកឃើញថា ក្នុងចំណោម ១៥នាក់ ក្នុងនោះ ១០នាក់ ជាមុខសញ្ញាវាយយ៉ាងសកម្ម នៅខណ្ឌសែនសុខ ដែលទើបនឹងធ្វើសកម្មភាពថ្មីៗផងដែរ។

ក្រោយមក កម្លាំងនគរបាលខណ្ឌពោធិ៍សែន បានទាក់ទងទៅកម្លាំងនគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យចំនួន១០នាក់ និងម៉ូតូ៤គ្រឿង ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត។ ចំណែកជនស្ស័យ៥នាក់ និងម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើសាវតារជាតិរួចហើយ ក៏ដោះលែងផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner