បុរស ម្នាក់ ត្រូវ ពស់ថ្លាន់ រឹតទាល់តែស្លាប់

ហាណូយ៖ នៅឯប្រទេសវៀតណាម ពស់ថ្លាន់មួយក្បាលមានប្រវែងប្រហែល ៥ម៉ែត្រ បានរុំខ្លួនវានៅនឹងក របស់បុរសម្នាក់ ហើយបានសម្លាប់បុរសរូបនោះ នៅពេលដែលរូបគេព្យាយាមយកវា ចេញពីទ្រុង។

លោក Phuong អាយុ ៤៧ឆ្នាំបានទៅលេងមិត្តម្នាក់ឈ្មោះ Hai នៅទីក្រុង Binh Long នៃខេត្ត Binh Phuoc ភាគខាងត្បូងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយ លោក Hai បានជូនពស់ថ្លាន់មួយក្បាលប្រវែងប្រហែល ៥ម៉ែត្រ និងទម្ងន់ ២៥គីឡូក្រាម ដែលលោកបានចិញ្ចឹមជាយូរមកហើយ។

ពេល ដែល ជនរងគ្រោះ លូន ចូល ក្នុង ទ្រុង ដើម្បី ចាប់ ពស់ថ្លាន់ វា ក៏រឹតខ្លួននឹងក បុរសនោះ។ មនុស្ស ដែល ឈរ នៅ ខាង ក្រៅ បាន ចាប់ ជើង របស់ លោក Phuong ហើយ ព្យាយាម ទាញ គាត់ ចេញ ពី ទ្រុង ប៉ុន្តែ ខ្លួនរបស់ ពស់ថ្លាន់ មាន កម្លាំង ខ្លាំង ពេក ហើយ បុរស នោះ បាន ស្លាប់ យ៉ាង ឆាប់ រហ័ស។

នគរបាល កំពុង តែ ស៊ើបអង្កេត ដើម្បី មើល ថា តើ មាន ការ ធ្វើសកម្មភាពខុស ច្បាប់ ឬ អត់ ដោយហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣៕ ប្រភពពី VNexpress , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner