អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ សម្រាប់ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា គិតត្រឹមថ្ងៃ ទី២ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយបានទទួល ឯកសារ ប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៥៧១ច្បាប់ ។

បើតាមសេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថាគិតត្រឹមថ្ងៃ ទី០២ ខែមករា ឆ្នាំ ២០២៣ កន្លងមកនេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១២ ៣០៩ច្បាប់ ។

ប្រភពដដែលបញ្ជាក់បន្ថែមថា៖ ក្រុមការងារនៃនាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារ ប្រកាស ប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់ សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពី ម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner