លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សមិទ្ធិផលតម្លៃជាង ៣៧ម៉ឺនដុល្លារ នៅវត្តល្ងើន ត្រូវបានសម្ពោធដាក់ឲ្យប្រេីប្រាស់
ខេត្ដស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធផ្លូវ១ខ្សែ ស្រះទឹក កុដិ ដំបូលសាលាឆាន់ និងវេទិការកិត្តិយស ដែលចំណាយថវិកាសាងសង់អស់ ៣៧១.៥៧០ដុល្លារ នៅវត្តល្ងើន ស្ថិតនៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។

លោកជំទាវ មានប្រសាសន៍ថា សមិទ្ធិផលដែលបានដាក់សម្ពោធក្នុងថ្ងៃនេះគឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន ។

លោកជំទាវ ក៏បានថ្លែងអំណរគុណ លោកជំទាវឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រមទាំងក្រុមគ្រួសារ សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លាកសាង ផ្លូវ១ខ្សែ ស្រះទឹក និងកុដិ នៅវត្តល្ងើន ស្ថិននៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វា យ រៀង យើងនេះ ឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ។

លោកទាវអំពាវនាវឱ្យអាជ្ញាធរមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកស្វាយជ្រំ រួមជាមួយរដ្ឋបាលខេត្ដស្វាយរៀង បន្ដបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀ ត ជាពិសេស ត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែងក្ដាប់ឲ្យច្បាស់លាស់ពីកង្វះខាត សំណូមពរ ផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ ។ ជាពិសេសត្រូវយកចិត្តទុក្ខដាក់អនុវត្តនូវវិធានការណ៍ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីបង្ការនូវការឆ្លងជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍ ៕ដោយ ថេត វិចិត្រ

