ថ្ងៃនេះ ក៏ដូចជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងមកជួបជុំគ្នានៅ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ
អត្ថបទដោយ៖
AMS OneMinute
ទោះបីពួកយើងបានរស់នៅសុខសាន្តក្នុងសន្តិភាព ភាពសំបូរសប្បាយនាពេលបច្ចុប្បន្ន តែយើងមិនបានភ្លេច ហើយនឹងមិនបំភ្លេចអ្វី ដែលជាសោកនាដកម្ម និងដែលប្រទេសជាតិដ៏កំសត់របស់យើងបានឆ្លងកាត់នោះដែរ។ ស្មារតីនៃការចងចាំ និងភាពឈឺចាប់ក្នុងអតីតកាល បានបង្រៀនយើងអំពីប្រវត្តិសាស្រ្តដែលត្រូវធ្វើការកត់សម្គាល់ ដើម្បីមិនឱ្យកើតឡើងសារជាថ្មី។
មេរៀននេះក៏បានឆ្លុះបញ្ចាំងពីស្មារតីនៃក្តីសង្ឃឹមមួយ ដែលបានប្រែក្លាយទៅជាកម្លាំងដ៏មហិមាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតបានជ័យជម្នះក្នុងថ្ងៃ ៧ មករា ១៩៧៩។



