លោក ចូ បៃដិន ធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ខណៈដែលបញ្ហាអន្តោប្រវេសន៍កាន់តែក្តៅគគុក

អែល ប៉ាសូ ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ កំពុងធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិកជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែងជិតពីរឆ្នាំមុន ដើម្បីដោះស្រាយបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនទៀតនៅក្នុងប្រទេស។

លោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានប្រកាសពីផែនការថ្មី ក្នុងការទប់ស្កាត់ជនចំណាកស្រុកគុយបា ហៃទី និងនីការ៉ាហ្គ័រ នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ហើយដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់តំបន់ El Paso រដ្ឋតិចសាស់ មិនត្រូវបានគេរំពឹងថា នឹងផ្តល់របកគំហើញពីគោលនយោបាយថ្មីទៀតនោះទេ។

លោក បៃដិន ដែលអមដោយរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas ត្រូវបានគេរំពឹងថា នឹងជួបជាមួយសមាជិកសភា មន្ត្រីមូលដ្ឋាន និងមេដឹកនាំសហគមន៍នៅព្រំដែន។

សេតវិមានបាននិយាយថា លោក បៃដិន នឹងវាយតម្លៃពីប្រតិបត្តិការពង្រឹងព្រំដែននៅតំបន់ El Paso ជាកន្លែងដែលអភិបាលក្រុងប្រជាធិបតេយ្យបានប្រកាសភាពអាសន្នកាលពីខែមុន ដោយលើកឡើងពីជនចំណាកស្រុករាប់រយនាក់កំពុងដេកនៅតាមដងផ្លូវក្នុងសីតុណ្ហភាពត្រជាក់ ហើយរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួនជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា មន្ត្រីព្រំដែនអាមេរិកបានចាប់ខ្លួនជនចំណាកស្រុកប្រមាណ ២.២លាននាក់នៅឯព្រំដែនជាមួយម៉ិកស៊ិកក្នុងឆ្នាំសារពើពន្ធ ២០២២ ដែលបានបញ្ចប់ក្នុងខែកញ្ញា៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner