កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញទី៦ (Video Inside)
ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៦ បានចាប់ផ្តើមហើយនាពេលនេះ។ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេសលោកស្រី រដ្ឋលេខាធិការ ឱ វណ្ណឌីន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះ ពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៦ ខណៈដែលពិភពលោកកំពុង ប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីឈ្មោះ XBB។
លោកស្រីរដ្ឋលេខាធិការ នៅបានបញ្ជាក់ដែរថា ថ្ងៃច័ន្ទទី៩មករានេះ គឺជាការចាប់ផ្ដើមការផ្ដល់ ដូសជំរុញទី៦ សម្រាប់អ្នកដែលបានចាក់ដូសទី៥ ក្នុងរយៈពេល៤ ទៅ៦ខែ ហើយក៏មានការផ្ដល់នូវការចាក់ដូសទី៤ ទី៥ ដល់កុមារា កុមារីផងដែរ។ លោកស្រីរដ្ឋលេខាធិការបានថ្លែង បន្ដ ថា ដំណើរការចាក់វ៉ាក់សាំងដូសទី៦ និងដូសជំរុញ ផ្សេងៗទៀតគឺធ្វើឡើងនៅក្របខ័ណ្ឌទូទាំងប្រទេស។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា រៀងរាល់ថ្ងៃ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព គឺមានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះដូចៗគ្នា…ដូច្នេះប្រជាពលរដ្ឋ អញ្ជើញចាក់ នៅពេលណាក៏បានដែរ ឲ្យតែខ្លួនដល់វេលាកំណត់។