ក្រសួងអប់រំ និងដៃគូពិភាក្សាគម្រោងលើកកម្ពស់អក្ខរកម្មឌីជីថលតាមគ្រឹះស្ថានអប់រំសាធារណៈ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នដៃគូបានពិភាក្សា គ្នាដើម្បីរៀបចំគម្រោងលើកកម្ពស់និងគាំទ្រដល់ដំណើរការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលនៅតាមបណ្តាគ្រឹះស្ថានបឋមសិក្សា និង មធ្យមសិក្សាចំណេះទូទៅសាធារណៈក្នុងន័យធ្វើឌីជីថលនីយកម្មក្នុងសង្គម និងសម្រេចបានជំនាញក្នុងសតវត្សរ៍ទី២១ នៃធនធាន មនុស្ស កម្ពុជា។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សា ការងារជាមួយលោក Prashant Verma នាយកអង្គការឆាលហ្វាន់ (Child Fund) ប្រចាំកម្ពុជា ដើម្បីរៀបចំគម្រោង គាំទ្រដល់ដំណើរ ការលើកកម្ពស់ផ្នែកអក្ខរកម្មឌីជីថលសម្រាប់គ្រឹះស្ថានអប់រំសាធារណៈ តាមរយៈការបណ្តុះបណ្តាលជំនាញឌីជីថលនៅតាម បណ្តា គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ ដែលជាគម្រោងមានគោលដៅបង្ហាញពីសារៈសំខាននៃតួនាទីអក្ខរកម្មឌីជីថលក្នុងវិស័យអប់រំ។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងអប់រំ បានបញ្ជាក់ពីគម្រោងប ណ្តុះបណ្តាលឌីជីថលដើម្បីរួមចំណែកក្នុងការធ្វើឌីជីថលនីយកម្មក្នុងការអប់រំនៅកម្ពុជា កុមារនៅក្នុងសាលារៀនគោលដៅសម្រេចបាននូវ ជំនាញក្នុងសតវត្សរ៍ទី២១ ដោយបានរៀនពីជំនាញវិទ្យាសាស្រ្តកុំព្យូទ័ ជាមូលដ្ឋាន ចំណេះដឹងឌីជីថល ជំនាញអក្ខរកម្មហិរញ្ញវត្ថុ ជំនាញការ គិតប្រកបដោយការត្រឹះរិះពិចារណា និងការច្នៃប្រឌិតទៅតាមកម្រិត ថ្នាក់រៀងៗខ្លួន។
ក្រសួងបានបញ្ជាក់បន្ថែមថា ៖ «គម្រោងនេះក៏នឹងចូលរួមចំណែក ពង្រឹងប្រព័ន្ធរដ្ឋាភិបាលពីថា្នក់ជាតិទៅដល់បណ្តាសាលារៀន ដើម្បី មានលទ្ធភាពគាំទ្រ លើការធ្វើឌីជីថលនីយកម្មក្នុងវិស័យអប់រំ ព្រម ទាំងការពង្រឹងយន្តការក្នុងនិងក្រៅផ្លូវការជុំវិញសុខសុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធើណែតតាមបណ្តាសាលារៀនគោលដៅ និងសហគមន៍ ផង»។
សូមបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលអក្ខរកម្មឌីជីថលតាមបណ្តា គ្រឹះស្ថានសាធារណៈនេះ ជាកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការឆាលហ្វាន់ (Child Fund) ក្រោមជំនួយឧបត្ថម្ភ ពី ធនាគារ Woori Bank Cambodia ដែលទទួលបានការគាំទ្រ ពីបណ្ឌិត ហង់ជួន ណារ៉ុង ឲ្យមានការអនុវត្តគម្រោងនេះក្នុងរយៈ ពេលបីឆ្នាំ នៅតាមសាលារៀនគោលដៅទាំងកម្រិងឋមសិក្សា និងមធ្យមសិក្សាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រធានវិទ្យាស្ថាន ទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្ យសភាកម្ពុជា លោក ឈត ប៊ុនថង បានប្រាប់ឱ្យដឹងថា កិច្ចការ ពង្រឹងការអប់ឌីជីថលក្នុងបរិបទនេះមានសារៈសំខាន់ណាស់ស្របពេលស្ថានការណ៍សាកលកំពុងទំនោវិវត្តទៅក្នុងពិភពឌីជីថលនេះទៅហើយ។
លោក ឈត ប៊ុនថង បានមើលឃើញពីការវិវត្តការអប់រំតាមបែប ឌីជីថល នៅកម្ពុជា ដូច្នេះថា ៖ «ជាសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ កម្ពុជា យើងមានវិវត្តខ្លួនជាសន្សឹមៗ ទៅហើយ ជាពិសេសនៅអំឡុង សម័យ កូវីដ១៩ នេះ ដែលវាបានជួយជំរុញឱ្យ ការត្រៀមខ្លួនរបស់កម្ពុជា ក្នុង វិស័យអប់រំឌីជីថលនេះ កាន់តែប្រញាប់ប្រញាលថែមទៀតផង»។
សម្រាប់លោក ឈត ប៊ុនថង ដែលជាអ្នកស្រាវជ្រាវផ្នែកអប់រំយល់ថា ឧបសគ្គដែលរារាំងកម្ពុជាក្នុងដំណើរកសាងខ្លួនក្នុងវិស័យអប់រំឌីជីថលនេះគឺចំណេះដឹងរបស់គ្រូបង្រៀននៅកម្ពុជាភាគច្រើននៅមានកម្រិតខណៈសិស្សានុសិស្សមួយចំនួនក៏មានចំណេះដឹងឌីជីថលនេះនៅទាបនៅឡើយ ស្របពេលកម្ពុជានៅមានការខ្វះខាតសម្ភារៈ អប់រំ លើផ្នែកឌីជីថលនេះផង បូករួមកម្សោយប្រព័ន្ធសេវាកម្មអ៊ីនធើណែត និងសេវាក្រុមហ៊ុនទូរកមនាគមន៍នៅកម្ពុជាមានកម្រិត។
លោក ឈត ប៊ុនថង បន្ថែមថា ក្នុងទិសដៅកំណែទម្រង់ប្រព័ន្ធអ ប់រំ ផ្នែកឌីជីថលនេះ ទាមទារឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ ធ្វើការស្រាវជ្រាវល្អិតល្អន់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ដើម្បីដឹងច្បាស់ពីនិន្នាការពិតប្រាកដដើម្បីស្ទាបស្ទង់កម្រិតស្តង់ដាអប់រំរបស់កម្ពុជាឲ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ដោយការពង្រឹង កម្មវិធីសិក្សា សមត្ថភាពគ្រូបង្រៀន សម្ភារក្នុងមធ្យោបាយអប់រំ និងជាពិសេសកញ្ចប់ថវិកាជាតិដើម្បីឆ្លើយតបនឹងកំណែទម្រង់។
សម្រាប់លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា វិញក៏គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជាតិក្នុងការងារបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ដែលលោកសង្កត់ធ្ងន់ថា ជាការវិនិយោគ រយៈពេលវែងដើម្បីជួយប្រជាពលរដ្ឋខ្មែឱ្យសម្រេចបាននិងចូលរួមយ៉ាងសកម្មក្នុងគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់ជាតិ ក្នុងពេល អនាគត។
លោក ប៉ា ច័ន្ទរឿន ថ្លែងថា ៖ «ឧបសគ្គក្នុងការអប់រំតាមបែបឌីជីថល កន្លងមក យើងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល បើនិយាយសាមញ្ញ យើងខ្វះប្រព័ន្ធអុីនធឺណិត សេវាទូរស័ព្ទ ដែលអនុញ្ញាតឱ្យគ្រូ និង សិស្ស អាណាព្យាបាល អាចចូលរួមចំណាយក្នុងការប្រើប្រាស់ និង ជួយឱ្យកូនចៅឱ្យរៀនតាមប្រព័ន្ធអ៊ីនធឺណិត»។
ចំណែក លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លើកឡើងថា ការពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជាឲ្យឆ្លើយតបនឹងយុគសម័យឌីជីថល មានភាពចាំបាច់ខ្លាំងណាស់ដើម្បីកម្ពុជាមានធនធានមនុស្សប្រកបដោយសក្តានុពលឆ្លើយតបនឹងស្ថានការណ៍នៃការវិវត្តឥតឈប់ឈរនៃនិន្នាការពិភពលោក ជាពិសេសការជំរុញដល់កិច្ចការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងកម្រិតស្តង់ដារអន្តរជាតិ។
សូមជម្រាបជូនផងដែរថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគោលជំហពង្រឹងចំណេះដឹងផ្នែកឌីជីថលដើម្បីពង្រឹងកម្រិតគុណភាពធនធានមនុស្សនៅកម្ពុជាឱ្យឆ្លើយតបនឹងស្ថានការណ៍វិវត្តរបស់សាកលលោក ជាក់ស្តែងនៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ កាលពីដើមឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យក្រសួងអប់រំគាំទ្រដល់ការអប់រំតាមបែបឌីជីថល៕
ដោយ៖សំបាន ច័ន្ទដារ៉ា