អង្គភាពប្រឆាំងអំពើពុករលួយ (ACU)ឃាត់ខ្លួនមន្ត្រីក្រសួងសង្គមកិច្ចម្នាក់ ពាក់ព័ន្ធ ករណីកិបកេងថវិការដ្ឋជិត ៤០ម៉ឺនដុល្លារ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួន ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។ ជនសង្ស័យ ឈ្មោះ ឡាយ សំណាង ខាងលេីនេះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
គួរបញ្ចាក់ថា ក្រៅពីជនសង្ស័យខាងលេីបានកិបកេងថវិការដ្ឋជាង ៣៨លានដុល្លារហេីយនោះ ជននេះក៏ពាក់ព័ន្ធនឹងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ ៕ ដោយ ៖ ប៊ុនធី និងភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕