អំពិលប្រើបានទាំងគ្រឿងម្ជូរ និង ឱសថព្យាបាលរាគមួល

ភ្នំពេញ៖ អម្ពិល (Tamarind)គឺជាគ្រឿងម្ជូរដ៏ពេញនិយមសម្រាប់ប្រើធ្វើគ្រឿងម្ជូរ និងពិសេសសម្រាប់បង់ក្នុងគ្រឿងសម្លរដែលជួយបង្កើននូវរស់ជាតិជូរឆ្ងាញ់ពិសារ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣បានឱ្យដឹងថា៖អម្ពិល មានដើមខ្ពស់បែកមែកសាខា កម្ពស់៨-២៥ម។ ដើម និងមែកស្វិតមិនងាយបាក់ទោះបីជា មែកតូចក៏ដោយ។ ស្លឹករួមស្និតគូ កូនស្លឹកមាន១០-១៨គូ។

អំពិលមាន ផ្កាផ្គុំជាចង្កោម នៅចុងមែក ផ្កាពណ៌លឿងខ្ចីលាយក្រហមឬស៊ីជម្ពូ។ ត្របកផ្កា៤ ជាប់គ្នានៅផ្នែកក្រោម។ ស្រទាប់ផ្កា៥ មាន៣រាងធំលើតូចក្រោម និង២ទៀត តូចដូចស្រកា។

កេសរឈ្មោល ៣ កេសរឥតផលតូចៗមាននៅគល់ទង កេសរឈ្មោល ។ កេសរញីមូលវែង មានរោម ។ ផ្លែមូលវែង ៥-១៥ x ១-២,៥ស.ម ត្រង់ឬកោង សម្បកក្រៅ រឹងពណ៌ត្នោត។ ផ្លែទុំ មានសាច់ក្នុងក្រាស់ទន់ហើយមានជាតិជូរ។ គ្រាប់តិចឬច្រើន៣-១៤ សំប៉ែតឬប៉ោង ១៥ x ១០ម.ម ពណ៌ខ្មៅរលោង។

  • លក្ខណៈជីវសាស្ត្រ៖ រសជាតិជូរ បន្តពូជដោយគ្រាប់។
  • លក្ខណៈអេកូឡូស៊ី ៖ ដុះនៅគ្រប់ស្ថានភាពដីនៅតំបន់ក្ដៅ។
    *ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
    គ្រឿងទេស៖ ស្លឹកខ្ចីនិងផ្លែ ប្រើសម្រាប់ធ្វើគ្រឿងទេសជូរ។ ឱសថ៖ ស្លឹកស្ងោរត្រាំព្យាបាលជំងឺរមាស់ជើង។ ស្ងោរសម្បកផឹកព្យាបាលរាក។ លីងគ្រាប់យកសម្បក(គ្រាប់) បុកឱ្យម៉ត់ លាយជាមួយទឹកក្តៅ ព្យាបាលរាកមួល។ ផ្សេងៗ៖ គ្រាប់លីង យកធ្វើបង្អែមបាន ៕ ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner