កិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខ

កៀវ ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសតួកគី លោក Vasyl Bodnar បាននិយាយថា កិច្ចប្រជុំកំពូលដើម្បីពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន អាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសតួកគី លោក Vasyl Bodnar បានបញ្ជាក់ថា កិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើងក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ត្រូវបានគេរំពឹងថា នឹងរៀបចំឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ លោក Bodnar បានថ្លែងអំណរគុណចំពោះប្រទេសតួកគី ជុំវិញការគាំទ្រសម្រាប់ផែនការដែលបានស្នើឡើងដោយទីក្រុងកៀវ ស្តីពីការបង្កើតសន្តិភាពនៅអ៊ុយក្រែន និងការត្រៀមខ្លួនជាស្រេចដើម្បីជួយក្នុងការអនុវត្តរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ចេញនូវផែនការសន្តិភាពចំនួន ១០ចំណុច ដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner