មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែនចំនួនប្រមាណ ១៥រូប នឹងត្រូវចាប់ផ្តើមហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍

អត្ថបទដោយ៖
AMS OneMinute

CMAC៖ មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែនចំនួនប្រមាណ ១៥រូប នឹងត្រូវចាប់ផ្តើមហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង និងធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងសៀមរាបជាដើម។

ការសិក្សា និងហ្វឹកហ្វឺនជំនាញបោសសម្អាតមីនរបស់មន្ត្រីអ៊ុយក្រែននេះ គឺគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកើតចេញពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ក្នុងជំនួបទ្វេភាគី ក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

📚 https://www.facebook.com/ams1minute/posts/pfbid0tTFQEExkuMKYkghyZPusjubYMeu42vmgdVhw7dknoi7FxnqwHw1xb2Q8FBjS5985l

#ams1minute

ads banner