ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ ខ្ញុំក៏ដូចជាកុមារជាច្រើននៅទូទាំងប្រទេស រៀនចេញពីក្រោមដើមឈើរហូតដល់ចប់ថ្នាក់បណ្ឌិត ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានលើកឡើងថា «ខ្ញុំក៏ដូចជាកុមារជាច្រើនទូទាំងប្រទេសរៀនចេញពីក្រោមដើមឈើរហូតដល់ចប់ថ្នាក់បណ្ឌិត ដោយសារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា » ដែលកាលពីសម័យនោះ យើងមិនដឹងអ្វីទៅដែលហៅថារៀននោះទេ គឺដឹងត្រឹមថាទៅរៀនដើម្បីរៀន។

ឯកឧត្តមបណ្ឌិតបន្ថែមថា បន្ទាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ កូនខ្មែរជាច្រើនគឺចេញពីការរៀនបែបនេះ ប៉ុន្តែឥឡូវនេះពួកគាត់កំពុងតែបំរើការងារនៅ តាមក្រសួងស្ថាប័ននៅតាម ក្រុមហ៊ុនឯកជាច្រើន ដែលរួមចំណែកទៅដល់ការអភិវឌ្ឍន៍ប្រទេសរបស់យើង។

ការថ្លែងបែបនេះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយនិងមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងកងកម្លាំងទាំង៣ ប្រភេទ សរុប៥៩៦ នាក់។

ឯកឧត្តមបណ្ឌិត បន្តថា ប្រជាជនខ្មែរយើងដែលបានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តូរលេខប៉ានស្មាន ១លាន៧សែននាក់ គឺមិនមែនជាតូរលេខនេះទេ។ ឯកឧត្តម បន្ថែមថា យោងតាមតូរលេខចេញពីមូលដ្ឋានទាំងអស់ ប្រជាជនខ្មែរស្លាប់ប្រមាណជិត៣លាននាក់។ នៅពេលបន្ទាប់ពីរបបប្រល័យពូជសាសន៍គឺប្រជាជនខ្មែរ គឺសុទ្ធតែជាស្រ្តីមេម៉ាយ ដែលពួកគាត់ខិតខំតស៊ូចិញ្ចឹមកូនគាត់ឡើង ខណៈដែលបុរសៗនៅក្នុងសម័យប៉ុលពត គឺត្រូវបានសម្លាប់ចោល។ បុរសៗនៅក្នុងសម័យនោះត្រូវបានប៉ុលពត យកទៅសម្លាប់ចោល ខណៈដែលអ្នកមានចំណេះដឹង ក៏ដូចជាគ្រូបង្រៀន ត្រូវលាក់ខ្លួន លាក់ប្រវត្តិរូប ដើម្បីគេចពីការកាប់សម្លាប់។ ក្រោយពីឆ្នាំ ១៩៧៩ ប្រទេសយើងត្រូវបានមើលឃើញថា ស្ទើរតែគ្មានធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេស ខណៈដែលក្រោយពីការរំដោះរបបប្រល៏យពូជសាសន៍ប៉ុលពត ក្រសួងមួយស្ទើរតែគ្មានអ្នកមានបរិញ្ញាបត្រ័១នាក់ផង ព្រោះបានស្លាប់អស់ ដែលភាគច្រើនគ្រូបង្រៀនក្លាយទៅជាមន្រ្តីរាជការ នៅធ្វើការងារនៅតាមស្ថាប័ន ក្រសួងផ្សេងៗទៀត រហូតដល់ពេលបច្ចុប្បន្ននេះ៕ ង៉ាន់ ទិត្យ

