សម្តេចតេជោ៖ ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម
អត្ថបទដោយ៖
AMS OneMinute
សម្តេចតេជោ៖ ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈភូមិឃុំមានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចររាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គមកម្ពុជាឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងរក្សាកិត្តិយសសេចក្តីថ្លៃថ្នូរ លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃកាប្រកួតស៊ីហ្គេមឆ្នាំ២០២២-២០២៣ ជាប្រវត្ថិសាស្ត្រ