ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ព្រោះល្មើសច្បាប់ និងមានបទល្មើសព្រហ្មទណ្ឌ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ស្នងការដ្ឋាននគរបាល រាជ ធានីភ្នំពេញបានចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធាន គណបក្សភ្លើងទៀន តាមរយៈសាលដីកាសាលាដំបូងរាជ ធានី ភ្នំពេញក្រោមបទចោទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាច ជួញដូរបាន»ពោលគឺករណីចេញសែកស្អុយ (គ្មានសាច់ ប្រាក់)តបតាមបណ្តឹងពីក្រុមហ៊ុនឯកជនមួយ។
ជុំវិញករណីនេះគណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជារឿង នយោយសុទ្ធសាធហើយជារូបភាពគំរាមកំហែងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយ គណបក្សភ្លើងទៀន ។
ស្របពេលគ្នានេះដែរនៅល្ងាចថ្ងៃដដែល(១៦មករា)អ្នកនាំពាក្យនៃអយ្យការរអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះ ដើម្បីស្តាប់ចម្លើយ តាម នីតិវិធីរបស់អង្គចៅក្រមស៊ើបសួរ ព្រោះលោក ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺតបតាមដីការបង្គាប់ចំនួនពីរលើកមកហើយ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន បញ្ជាក់ថា តំណាងអយ្យការបានទទួលបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្តឹងលោក ថាច់ សេដ្ឋា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាច ជួញដូរបាន» ដោយការចេញសែកដោយគ្មានសាច់ប្រាក់ ចំនួន ប្រាំសន្លឹក ហើយបន្ទាប់ពីធ្វើការរស៊ើបអង្កេតស្តាប់ចម្លើយពី ភាគីពាក់ព័ន្ធ និងពិនិត្យភស្តុតាងរូប អយ្យការអមសាលាដំបូង រាជធានីភ្នំពេញសម្រេចបើកការស៊ើបសួរលោក ថាច់ សេដ្ឋា ពីឆ្នាំ២០១៩ មក។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងការចេញសែកគ្មានប្រាក់ជា អំពើល្មើស ច្បាប់និងជាបទល្មើសព្រហ្មទណ្ឌ មិនពាក់ព័ន្ធនឹងរឿង នយោបាយ ឡើយ ។ជារឿងបុគ្គល មិនមែនរឿងបក្ស នយោបាយ នោះទេ។
ឯកឧត្តម សុខ ឥសាន បានថ្លែងថា៖ «អ្នកដែលលើកឡើងថា ជារឿងនយោបាយ ដោយសារអស់លោកមិនបានដឹងពីសាច់ រឿងពិតដែលឯកឧត្តមថាច់ សេដ្ឋា ហ្នឹងប្រព្រឹត្តបទល្មើសដោយ សារចេញសែកអត់សាច់ប្រាក់ឱ្យគេ។ អ្នកណាប្រព្រឹត្តល្មើស ច្បាប់ មិនមាននិន្នាការបក្សនយោបាយណាទេ ទោះបីជា សមាជិកបក្សប្រជាជន ក៏តុលាការចាត់នីតិវិធីតាមច្បាប់ដែរ»។
សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យ សភាកម្ពុជា វិញយល់ថា ករណីនេះ ជាការសម្រេចតាមនីតិវិធី របស់ស្ថាប័នតុលាការដែលមានសមត្ថកិច្ចយល់ច្បាស់ ដែល លោកមិនយល់ស្របទាំងស្រុងទេថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ជារឿងនយោបាយ គ្រាន់តែលោក ថាច់ សេដ្ឋា ជាអ្នក នយោបាយហើយគាប់ជួនការចាប់ខ្លួននៅចំរដូវកាលក្បែរប្រព្រឹត្តិការណ៍បោះឆ្នោតជាតិតែប៉ុណ្ណោះ។
លោកបណ្ឌិតយង់ ពៅ គូសបញ្ជា្កក់ថា៖ «ដោយសារលោកថាច់ សេដ្ឋា ជាអ្នកនយោបាយជាន់ខ្ពស់របស់គណបក្សភ្លើង ទៀន ជាបក្សប្រឆាំងដ៏លេចធ្លោ ហើយធ្លាប់ទទួលបានកៅអីសភា ក្នុងការបោះឆ្នោតកន្លងទៅ អ៊ីចឹងបើមានទោសទណ្ឌ និង បញ្ហាផ្លូវច្បាប់កើតឡើង វាងាយនឹងគេអូសចូលក្នុងបញ្ហានយោ បាយ ទោះបីជាពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនឹងនយោបាយ ក៏ដោយ ។ កាលណាមានបញ្ហាលើគាត់ គេងាយអូសចូលពាក់ព័ន្ធនយោ បាយដោយចៀសមិនរួចទេ»។
លោកបណ្ឌិតយង់ ពៅ បន្ថែមថា កម្ពុជាត្រូវតែអនុវត្តច្បាប់ព្រោះ កម្ពុជាជាប្រទេសប្រជាធិបតេយ្យដែលអនុលោមតាមច្បាប់ បើ សិនជាករណីរកឃើញអង្គហេតុច្បាប់គ្រប់គ្រាន់ គេនឹងចាត់ការ ទៅតាមនីតិវិធីហើយ មិនគិតថាជាអ្នកនយោបាយ ឬមិនមែន នោះឡើយ។
លោកថា ៖ «ករណីប្តឹងផ្តល់ និងចាប់ខ្លួនជាបន្តបន្ទាប់របស់ សមាជិក ជាន់ខ្ពស់គណបក្សភ្លើងទៀនពេលនេះ មិនអាចធ្វើឱ្យ ប្រជាជនកម្ពុជាបាក់ស្បាតលែងចង់ពាក់ព័ន្ធនឹងនយោបាយនោះ ទេ»៕
ដោយ៖សំបាន ច័ន្ទដារ៉ា