សូមរង់ចាំទស្សនាផ្កាយដុះកន្ទុយដែលភ្លឺបំផុតប្រចាំឆ្នាំ២០២៣ 💫
អត្ថបទដោយ៖
AMS OneMinute
ធូមកេតុ (ផ្កាយដុះកន្ទុយ) C/2022 E3 ជាផ្កាយដុះកន្ទុយដែលភ្លឺបំផុតប្រចាំឆ្នាំ២០២៣យើងនេះ។ ប្រជាជនកម្ពុជាយើងអាចរង់ចាំទស្សនាផ្កាយដុះកន្ទុយនេះបានចាប់ពីថ្ងៃនេះតទៅ រហូតដល់ដើមខែកុម្ភៈ តាំងពីម៉ោង១១យប់ រហូតដល់ទាបភ្លឺ នៅបរិវេណផ្ទៃមេឃខាងជើង ខាងក្រោមចន្លោះរវាងផ្កាយក្រពើ (Ursa Major) និងផ្កាយខ្លាឃ្មុំតូច (Ursa Minor)! ហេតុនេះដូចនេះសូមរង់ទស្សនាកុំបីអាក់ខាន។
បញ្ជាក់៖ ទាល់តែមានកែវយិតទើបអាចមើលឃើញកន្ទុយបាន។ សម្រាប់អ្នកមើលដោយភ្នែកទទេ គឺឃើញជាពន្លឺព្រាលៗ ស្រដៀងផ្កាយដែរតែមិនចែងចាំង។
ផ្កាយដុះកន្ទុយនឹងរំកិលនៅកៀកផែនដីបំផុតនៅកំឡុងថ្ងៃទី១ កុម្ភៈ។ វាជាឱកាសល្អដែលយើងអាចឃើញវាភ្លឺច្បាស់ជាងនេះបន្តិច។ ជាទូទៅទីតាំងសង្កេតផ្កាយដុះកន្ទុយត្រូវតែជាកន្លែងងងឹតស្លុង ទីកន្លែងស្រឡះខ្ពស់ៗ និងមិនត្រូវបានរំខានដោយពន្លឺភ្លើងអគ្គិសនីផ្សេងៗ។



