ប្រមុខការទូតអាមេរិកជំរុញឱ្យមានភាពអត់ធ្មត់ ក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

ហ្សេរុយសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវសម្រាប់ “ជំហានបន្ទាន់” ដើម្បីរំងាប់អំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងហ្សេរុយសាឡឹម។

លោក ប្លីងគែន បានធ្វើដំណើរទៅកាន់ទីក្រុងហ្សេរុយសាឡឹម ក្នុងជើងទីពីរនៃដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ារបស់គាត់ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបនៅទីក្រុងគែរ។

បន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ប្រមុខការទូតអាមេរិករូបនេះ បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចាត់វិធានការជាបន្ទាន់ឥឡូវនេះ ដើម្បីកាត់បន្ថយភាពតានតឹង និងស្តារស្ថានភាពស្ងប់ស្ងាត់ឡើងវិញ។

ខ្ញុំសង្ឃឹមថា នៅពេលណាមួយ ការបង្កើតលក្ខខណ្ឌដែលយើងអាចចាប់ផ្តើមស្តារឡើងវិញ នូវអារម្មណ៍សុវត្ថិភាពសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន។

សូមរម្លឹកផងដែរថា ចាប់តាំងពីដើមឆ្នាំមក ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានឆក់យកជីវិតមនុស្សពេញវ័យ និងកុមារប៉ាឡេស្ទីន ៣៥នាក់ រួមទាំងអ្នកវាយប្រហារ ក្រុមសកម្មប្រយុទ្ធ និងជនស៊ីវិល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner