ប៉ូឡូញនឹងបង្កើនថវិកាចំណាយលើវិស័យការពារជាតិដល់ទៅ ៤%នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៣ ដែលកើនឡើង ២,៤%ធៀបទៅនឹងឆ្នាំ២០២២
អត្ថបទដោយ៖
AMS OneMinute
ការចំណាយនេះ ជាអត្រាខ្ពស់បំផុតក្នុងចំណោមសមាជិកណាតូទាំងអស់។
ថ្មីៗនេះ ប៉ូឡូញក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញរថក្រោះ Abrams ពីអាមេរិក ក្នុងតម្លៃដល់ទៅ ១,៤ពាន់លានដុល្លារ។ ប៉ូឡូញដែលជាប្រទេសជិតខាងអ៊ុយក្រែនតែងមានក្ដីបារម្ភយ៉ាងខ្លាំង តាំងពីសង្គ្រាមអ៊ុយក្រែនចាប់ផ្ដើម – DW