គោលដៅនាំចេញអង្កររបស់ថៃ ធ្លាក់ចុះមកត្រឹម ៧.៥លានតោន នៅឆ្នាំនេះ

បាងកក៖ គោលដៅនាំចេញអង្កររបស់ថៃត្រូវបានកំណត់ត្រឹម ៧,៥ តោននៅឆ្នាំ២០២៣នេះ ធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២២។

អគ្គយកដ្ឋានពាណិជ្ជកម្មបរទេស ប្រទេសថៃ បានឲ្យដឹង កាលពីថ្ងៃអង្គារថា ប្រទេសថៃរំពឹងថា នឹងនាំចេញអង្ករប្រហែល ៧.៥ លានតោននៅឆ្នាំនេះ ធ្លាក់ចុះ ពីចំនួន ៧.៩ លានតោន កាលពីឆ្នាំមុន។

អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេស លោក ណារ៉ុង ផុលភីផាត (Narong Poolpipat) បាននិយាយថា ការនាំចេញអង្ករ កាលពីឆ្នាំមុន បានលើសពីគោលដៅចំនួន ៧.៥ លានតោន ដែលភាគច្រើន ដោយសារតែការធ្លាក់ចុះនៃប្រាក់បាតដែលបានធ្លាក់ចុះ មកនៅប្រហែល ៣៨បាតដល់ប្រាក់ដុល្លារអាមេរិក។

លោក ណារ៉ុង បាននិយាយថា ការនាំចេញអង្ករកាលពីឆ្នាំមុនមានការកើនឡើង ២២.០៦% ពីបើធៀបនឹងឆ្នាំ២០២១ ក្នុងបរិមាណ ប៉ុន្តែតម្លៃនាំចេញអង្ករ កើនឡើង ជាង១៤ ភាគរយ៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner