ក្រុមជនភៀសខ្លួនអ៊ុយក្រែនជាងមួយពាន់នាក់ចូលរួមពិព័រណ៍ការងារ នៅសហរដ្ឋអាមេរិក
ញូវយ៉ក៖ ក្រុមជនភៀសខ្លួនអ៊ុយក្រែនជាង១០០០នាក់ចូលរួមពិព័រណ៍ការងារ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
អ្នករៀបចំពិព័រណ៍ការងារ អ្នកស្រី វ៉ាយអូឡេតា សាមូឡេនហ្សូន (VIOLETTA SHMULENZON បាននិយាយថា “ថ្ងៃនេះយើង កំពុងមានពិព័រណ៍ការងារសម្រាប់អ្នកចំណូលថ្មី អ៊ុយក្រែន។ វាពិតជាគួរឱ្យរំភើបណាស់។ យើងរំពឹងថាអ្នកចូលរួមដែលបានចុះឈ្មោះជាង ៧០០ នាក់ ជាជនជាតិអ៊ុយក្រែនថ្មីទាំងអស់ ខ្ញុំគិតថា យើងមានជាង ១០០០ ហើយយើងមាននិយោជកចំនួន៧០ នាក់មកពីឧស្សាហកម្មផ្សេងៗគ្នា»។

ស្ត្រីជាជនអ៊ុយក្រែន វ័យ ៣១ឆ្នាំ អ្នកនាង ម៉ាតាហ្វូនណូវ៉ា (MATAFONOVA) មកពីក្រុង ម៉ារីអ៊ុយភុល (MARIUPOL) ប្រទេសអ៊ុយក្រែន បាននិយាយថា« ខ្ញុំមកតែម្នាក់ឯងដោយសារតែខ្ញុំបានឈ្នះកាតបៃតង ហើយខ្ញុំមកដោយសារតែខ្ញុំមានឱកាសបែបនេះ ប៉ុន្តែជាអកុសល ម្តាយមិនទទួលបានកាតបៃតង »

រីឯជនជាតិអង់គ្លេស មកពីតំបន់ជិតក្រុង ម៉ារីអ៊ុយភុល MARIUPOL ឈ្មោះថា គូឆ្មា (KUCHMA) វ័យ៤៧ឆ្នាំ ឆ្នាំនិយាយថា «ខ្ញុំបានមកទីនេះ នៅរដូវក្តៅក្នុងខែមិថុនា។ គ្រួសាររបស់ខ្ញុំ (ប្រពន្ធនិងកូនស្រីអាយុ ២០ ឆ្នាំនិងកូនប្រុសអាយុ ១៤ ឆ្នាំ) មកពីតំបន់ក្បែរ ក្រុងម៉ារីអ៊ុយភុល ។ ខ្ញុំបានស្នើសុំឱ្យស្វែងរកអ្នកឧបត្ថម្ភដើម្បីជួយនាំគ្រួសាររបស់ខ្ញុំដែលនៅសេសសល់មកទីនេះ ប្រពន្ធ និងកូនរបស់ខ្ញុំ។ ប្រពន្ធ និងកូនរបស់ខ្ញុំបានមកដល់នៅថ្ងៃទី ២៦ ខែធ្នូ ហើយពួកយើងបានជួបជុំគ្នាឡើងវិញ»

យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រជាជនអ៊ុយក្រែនជាង ១៤លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ៕


ប្រភពពី Reuters, ប្រែសម្រួលដោយ៖ សារ៉ាត