ក្រុមហ៊ុនបរទេសមួយ មានគម្រោងវិនិយោគកែច្នៃសំរាមផលិតជាអគ្គិសនី ជីវឥន្ធនៈ និងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើប នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមហ៊ុន RIC NATURAL DEVELOPMEBT PLC មានគម្រោងវិនិយោគកែច្នៃសំរាមដើម្បី ផលិតអគ្គិសនី ជីវឥន្ធនៈ និងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើបនៅខេត្តព្រះសីហនុ។ នេះបើយោងតាមជំនួបរវាងអភិបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនវិនិយោគបរទេសសិង្ហបុរី និងម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ។

លោក DATO MAH KASENG ប្រធានក្រុមហ៊ុន RIC NATURAL DEVELOPMEBT PLC និយាយថា ក្រុមហ៊ុនលោកមានបំណងវិនិយោគលើគម្រោងកែច្នៃសំរាម ផលិតថាមពលអគ្គីសនី និងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើបនៅខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ កំពុងមានការទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរចិនច្រើនជាងគេ ក្នុងចំណោមភ្ញៀវទេសចរបរទេស។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក កំពុងដាក់ឱ្យដំណើរការនៅប្រទេសថៃទទួលបានជោគជ័យ និងកំពុងបង្កើតរោងចក្រផលិតអគ្គិសនីចេញពីសំរាមនៅក្នុងប្រទេសឡាវ។

ក្រុមហ៊ុន ចង់មកធ្វើការកែច្នៃសំរាមផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ ព្រោះការវិនិយោគក្នុងខេត្តព្រះសីហនុ មានសន្ទុះកើនឡើង សំរាមក៏វាមានការកើនឡើងផងដែរ ទន្ទឹមនឹងការកែច្នៃសំរាម ក៏មានគម្រោងវិនិយោគជីវឥន្ធនៈនៅខេត្តព្រះសីហនុ ដោយក្រុមហ៊ុន (ម៉ាឡេស៊ី) និងគម្រោងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើប ដោយក្រុមហ៊ុន(ប្រទេសសិង្ហបុរី)។ 

ឆ្លើយតបនឹងគម្រោងនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ ខណៈសំរាមនាពេលបច្ចុប្បន្ន ក្នុងមួយថ្ងៃមានជាង១,០០០តោន ហើយវានឹងអាចកើនឡើងបន្ថែមទៀត។ ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវសិក្សាអំពីសំរាម ដើម្បីផលិតថាមពលអគ្គិសនី១៥០មេហ្កាវ៉ាត់ តើត្រូវប្រើប្រាស់សំរាមប៉ុន្មានតោន ដើម្បីយើងមានមូលដ្ឋានក្នុងការប្រមូលសំរាម និងឈានទៅបង្កើតរោងចក្រកែច្នៃសំរាម ផលិតថាមពលអគ្គិសនី ពិសេសក្រុមហ៊ុន មានប្រភពសេដ្ឋកិច្ចក្នុងការសាងសង់ រោងចក្រកែច្នៃសំរាម។

ដោយឡែកចំពោះក្រុមហ៊ុនជីវឥន្ទនៈ ត្រូវសិក្សាទីផ្សារ ដើម្បីធ្វើការក្រកួតប្រជែងជាមួយក្រុមហ៊ុន នានា នៅកម្ពុជាឱ្យមានតម្លាភាព។ ដោយឡែកគម្រោងអភិវឌ្ឍន៍ផែទូកទេសចរណ៍ទំនើប នឹងបន្តពិភាក្សាជាមួយមន្ទីរទេសចរណ៍លម្អិតថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner