យន្តហោះទម្លាក់គ្រាប់បែក B-1B យន្តហោះចម្បាំង F-22 និង F-35 របស់អាមេរិករួម ជាមួយនឹងយន្តហោះចម្បាំងកូរ៉េខាងត្បូង 🇺🇸🇰🇷

អត្ថបទដោយ៖
AMS OneMinute

ក្រសួងការពារជាតិកូរ៉េខាងត្បូងថា សមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង លើសមុទ្រលឿង (Yellow Sea) គឺជាការឆ្លើយតបទៅកំណើនមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Lee Jong-sup ដែលភាគីទាំងពីរឯកភាពគ្នាលើការបង្កើនភាពញឹកញាប់ ព្រមទាំងពង្រីកទំហំ និងកម្រិតនៃសមយុទ្ធយោធារួមគ្នា – RT

#ams1minute

ads banner