តើសង្គ្រាមអ៊ុយក្រែននឹងវិវត្តន៍យ៉ាងណាក្រោយខួប១ឆ្នាំកន្លងផុត? (Video Inside)
អត្ថបទដោយ៖
Apsara Net
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៣៤៩ហើយគិតត្រឹមថ្ងៃពុធទី៨កុម្ភៈ ឆ្នាំ២០២៣។ សង្គ្រាមក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននៅតែបន្តខ្លាំងក្លា។ ទាហានអ៊ុយក្រែន និយាយថាពេញមួយថ្ងៃទី៦កុម្ភៈឆ្នាំ២០២៣ គេបានសម្លាប់ទាហានរុស្ស៊ីចំនួន១ពាន់៣០នាក់ ប៉ុន្តែរុស្ស៊ីបានបដិសេធ។ សេចក្តីរាយការណ៍បានបង្ហាញថា កម្លាំងទាហានរុស្ស៊ីនៅលើសមរភូមិ បានវាយដណ្តើមយកមកវិញបានកន្លែងខ្លះនៅក្នុងខេត្តដូណេតស៍។ សង្គ្រាមដែលកំពុង តែវិវត្តន៍ទៅមុខនេះ នឹងរំពឹងភាពកាន់តែពុះកញ្ជ្រោលថែមទៀតក្នុងរដូវផ្ការីកដែលជិតមកដល់នេះ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍