អភិបាលខេត្តព្រះសីហនុ ស្នើវៀតណាមជួយសម្របសម្រួល ឱ្យពលករមកធ្វើការស្របច្បាប់
ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានស្នើ លោក LAI XUAN CHIEN អគ្គកុង ស៊ុលថ្មី នៃ ស្ថាន អគ្គកុងស៊ុល សាធា រណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ជួយសម្របសម្រួល ឱ្យពលករដែលមកពីប្រទេសវៀតណាម ចូល មកធ្វើការដោយស្របច្បាប់ក្នុង ខេត្តនេះ ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកា សក្នុងការកេងប្រវញ្ញទៅលើ កម្លាំងពលកម្ម។
ការស្នើ របស់ ឯកឧត្តម គួច ចំរើន ដូចនេះ ធ្វើឡើង កាលពីថ្ងៃ ទី៩ ខែកុម្ភៈ ក្នុងពេលលោកអនុញ្ញាតឱ្យលោក LAI XUAN CHIENចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នាសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានថ្លែងថា ៖ «យើងបានសិក្សាអំពីលំហូរជនបរទេសដែលចូលមករកការងារ ធ្វើ ក្នុង ខេត្តព្រះសីហនុ ដោយខុសច្បាប់ ហើយ រដ្ឋបាលខេត្តអនុវត្តតាមផ្លូវច្បាប់។ ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការយើងគ្រប់គ្រង ទន្ទឹមនោះត្រូវបង្កើតកិច្ចសហប្រតិបត្តិការ និងជួយបញ្ចៀបការយល់ដឹងស្តីអំពីច្បាប់កម្ពុជា ដែលពួក គាត់មកធ្វើការនៅខេត្តព្រះសីហនុ ត្រូវគោរពតាមច្បាប់របស់កម្ពុជា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នា»។

នា ជំនួបនោះដែរ លោក LAI XUAN CHIEN អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ក៏ បានឯកភាពចំពោះការលើកឡើងរបស់លោកអភិបាលខេត្តព្រះសីហនុរូបនេះ ដោយ ឱ្យពលករបរទេសទាំង អស់ត្រូវអនុវត្តច្បាប់របស់ប្រទេ ស នីមួយៗដែលជាការងាយស្រួលក្នុងការគ្រប់គ្រង។
ជាមួយគ្នានេះ អគ្គកុងស៊ុលថ្មី រូបនេះ ក៏បាន ថ្លែងអំណរគុណដល់ឯកឧត្តម គួច ចំរើន ដែលបានអនុញ្ញាតឱ្យលោកដឹកនាំប្រតិភូ ចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត និ ងកាត់បន្ថយនៃលំហូរពលករដោយខុសច្បាប់។
ទាក់ទងនឹងសំណើនេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ប្រចាំនៅខេត្តព្រះសីហនុ លោក សុខ សុខុម បានសម្តែងការស្វាគមន៍ ចំពោះការ លើកឡើង របស់ ឯកឧត្តម គួច ចំរើន ចំពោះភាគីវៀតណាម ដោយសារ ជាធម្មតា ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ ដែលឆ្លងដែនទៅកា ន់ ប្រទេសមួយទៀត ត្រូវតែមានការអនុវត្តទៅច្បាប់ទំលាប់ឱ្យត្រឹមត្រូវ ទោះបីទៅសិក្សា បំរើការងារ ឬក៏មានបេសកកម្មណាមួយក៏ដោយ៕
ដោយ:យុទ្ធ វីរ: