វេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ធ្វើឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប
អត្ថបទដោយ៖
AMS OneMinute
វេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ធ្វើឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ “សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ចាប់ពីថ្ងៃទី៨-១០ កុម្ភៈ ២០២៣
វេទិកានេះធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលពីសំណាក់មន្ត្រីជំនាញប្រតិភូមកពីប្រទេសចំនួន ៣៩ក្នុងតំបន់។
វេទិកាថ្នាក់តំបន់នេះផ្តោតលើការកាត់បន្ថយការប្រើប្លាស្ទិកប្រើឡើងវិញនូវប្លាស់ស្ទិក និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក ហៅកាត់ថា “3R” និងសេដ្ឋកិច្ចចក្រាចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈវាកំពុងជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។





