ដំណាំវល្លិ៍«វ៉ាន់នីឡា»រុក្ខជាតិដ៏ល្បីប្រើបានទាំងភេសជ្ជៈ និង គ្រឿងសំអាងត្រូវបានដាំសាកល្បងនៅមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំគូលែន

ខេត្តសៀមរាប៖ ដំណាំប្រភេទវល្លិ៍ មួយប្រភេទល្បីឈ្មោះ”វ៉ាន់នីឡា”ដែលគេអាចកែច្នៃធ្វើជាអាហារច្រើនមុខក្នុងនេះ គេអាចប្រើប្រាស់ផ្លែសម្រាប់ធ្វើគ្រឿងភេសជ្ជៈ ការ៉េមកី និងពិសេសគ្រឿងសម្អាងផងនោះកំពុងត្រូវបានគេដាំសាកល្បងនៅមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំគូលែន ខេត្តសៀមរាប។

ក្នុងការដាំសាកល្បងចំនួន១៥គុម្ព ដែលរហូតមកដល់ពេលនេះគេរំពឹងថាទទួលជោគជ័យដោយសារតែនៅរង់ចាំវាបញ្ចេញផ្កានិងផ្លែនៅថ្ងៃខាងមុខទៀតប៉ុណ្ណោះ។

អ្នកជំនាញគឺលោក ចន្ធី សុមេត្តាប្រធានការិយាល័យជីវៈសុវត្ថិភាពនៃក្រសួងបរិស្ថាន ដែលបានមើលខុសត្រូវទៅលើការដាំដើមវ៉ាន់នីឡាបានរៀបរាប់ប្រាប់ពីផលប្រយោជន៍នៃការដាំរុក្ខជាតិប្រភេទនេះថា៖ប្រភេទដើមវ៉ាន់នីឡាដែល យកមកដាំនៅក្នុងមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំគូលែន ខេត្តសៀមរាបនាពេលនេះគឺមាន៣ប្រភេទគឺប្រភេទតៃគី ប្រភេទម៉ាដាហ្កាស្យា និងប្រភេទប៉ុនកូណាជាដើម។

លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា”សម្រាប់ ដើមវ៉ាន់នីឡានៅមជ្ឈមណ្ឌលកេសរកូលសុខអាននេះ យើងបានដាំសាកល្បងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុញ្ញាត ។ដំណាំងវ៉ាន់នីឡាទាំងបីប្រភេទ ដែល ដាំនេះនឹងផ្តល់ទិន្នផលខ្ពស់ និងអាចទាញយកប្រភពចំណូលពីវាបានច្រើន”។

មន្រ្តីអ្នកទទួលខុសត្រូវលើការដាំដុះវ៉ាន់នីឡារូបនេះបានប្រាប់ឱ្យដឹងទៀតថា៖«តាមការគណនាពីអ្នកជំនាញផ្នែកដាំដុះ និងទទួលជោគជ័យអះអាងថាទំហំដីដែលកំពុងដាំមានជាង១៥គុម្ពនេះគឺមួយឆ្នាំយើងអាច ទាញយកចំណូលបានប្រហែលជាង៥០០០ពាន់ដុល្លារខណៈតែ២ផ្លែរលក់ក្នុងតម្លៃប្រមាណ១០ដុល្លារឯណោះ»។

ជុំវិញការដាំនេះដែរត្រូវបានលោក ចន្ធី សុមេត្តា ថ្លែងបញ្ជាក់ប្រាប់ឱ្យដឹងបន្ថែមថា៖សម្រាប់ការដាំដំណាំវ៉ាន់នីឡានៅមជ្ឈមណ្ឌលកេសរកូលសុខអាន ភ្នំកូលែនគឺអាចទទួលបានជោគជ័យ ហើយដោយសារនៅតំបន់នេះមានអាកាសធាតុ និងភូ មិសាស្ត្រល្អ អំណោយផលដែលអាចពង្រាយពូជបន្ថែមបាន។ វ៉ាន់នីឡាជាប្រ ភេទដំណាំវល្លិ៍ ដែលគេកាត់យកមកដាំ រួចហើយដាក់ទ្រើង ដាក់ជី ដោយរៀប ចំប្រព័ន្ធទឹក តាមបច្ចេក ទេសក្បូនខ្នាតត្រឹមត្រូវ។

ទន្ទឹមជាមួយការដាំវ៉ានីឡានេះដែរ លោក ចន្ធី សុមេត្តានេះបានប្រាប់ឱ្យដឹងបន្ថែមថា៖ក្នុងថ្ងៃអនាគតយើងដាំពង្រាយទីតាំងនៅកន្លែងផ្សេងទៀត ដើម្បីបង្កើនចំណូលសម្រាប់មជ្ឈមណ្ឌលបន្ថែមផងដែរ។ យើងដាំដើម្បីយកចំណូលដើម្បីទ្រ ទ្រង់មជ្ឈមណ្ឌល និងចែកជូនប្រជាពលរដ្ឋចង់ដាំដែរ។

លោក ចន្ធីសុមេត្តាបានបញ្ជាក់ប្រាប់ទៀតថាដំណាំវ៉ាន់ នីឡានៅលើទីផ្សារក្នុងមួយគីឡូក្រាមចាប់ពី ៥០០ដុល្លារទៅ៧០០ដុល្លារ តាមប្រភេទវា។ ដំណាំវ៉ាន់នីឡាមានការដាំដុះសាំញាំចាប់ ពីដំ បូងឡើងរហូតដល់ផ្កាផ្លែ ក្នុងនោះគ្រាន់តែផ្កាវាក៏ផ្កាពេលព្រឹក ហើយត្រូវការជំនួយក្នុងកា រដាក់ កេសរកូល ភ្ជាប់គ្នារហូតដល់ចេញផ្លែត្រូវមានការថែទាំ រហូតដល់ពេលបេះប្រមូល ផលគឺ ត្រូវ យកទៅធ្វើការសម្ងួតតាមលក្ខខណៈបច្ចេកទេសត្រឹមត្រូវ។
យ៉ាងណាក្តីលោកចន្ធី សុមេត្តា អះអាងដែរថានៅកន្លែងដែលគេដាំដំណាំវ៉ាន់នីឡា ទទួលជោគជ័យគឺ ដើមវាបានចេញផ្កាច្រើន ហើយផ្លែរបស់វាក៏កាន់ជាច្រើនច្រើនដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner