ប្រាំឆ្នាំទៅនេះ ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅខេត្តកំពង់ស្ពឺ សម្រចបានជាង ១៣ម៉ឺនក្បាលដី
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ ២០២៣ នេះ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ដែលលក្ខណៈជាប្រព័ន្ធបានចំនួនជាង១៣ម៉ឺនក្បាលដី។ រដ្ឋបាល ខេត្ត ប្តេជ្ញានឹងខិតខំពន្លឿនការងារនេះដើម្បីឈានទៅបញ្ចប់ក្នុង ពេលដ៏ខ្លីខាងមុខនេះ។
ថ្លែងឱ្យដឹងនាសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល ប្រាំឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកុម្ភៈឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ពាក់ព័ន្ធការងារ រៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជុំវិញការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ស្ពឺដោយគិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ឆ្នាំ២០២៣ ចំនួន ១៣១ ៦៥៩ក្បាលដី កំពុង បិទ ផ្សាយជាសាធារណៈចំនួន ១១៤ ០៩៥ ក្បាលដី និងបានចែក បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨២ ៥០៣ បណ្ណ។
ឯកឧត្តមបានបន្តថា ៖ «ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីលក្ខណៈ ជា ប្រព័ន្ធ មានចំនួន ១ ៣៦៨ក្បាលដី ក្នុងនោះចេញបណ្ណបានចំនួន ១ ៣៥២ក្បាលដី និងកំពុងដំណើរការចុះបញ្ជីចំនួន១៦ក្បាលដី ដែល គ្រោងនឹងបញ្ចប់នាពេលឆាប់ៗនេះ»។ចំពោះការងារចុះ បញ្ជី ដីធ្លី មានលក្ខណៈដាច់ដោយដុំវិញ ឯកឧត្តមបញ្ជាក់ថា សម្រេច បាន ចំនួន១.៥២១ក្បាលដី ការចុះបញ្ជីដីរដ្ឋ សម្រេចបានចំនួន៩៨ ក្បាល ដី ការចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍បានចំនួនបីក្បាលដី ការចេញលិខិត អនុញ្ញាតសាងសង់ចំនួន ១០១ ក្បាលដី ការអភិវឌ្ឍដីចំនួន៧៥ គម្រោង។
ដោយឡែក ពាក់ព័ន្ធនឹងរឿងដីធ្លីនេះដែរ អភិបាលខេត្តកំពង់ស្ពឺរូបនេះ បានឱ្យដឹងដែរថា ចំពោះការងារសម្បទានដីសេដ្ឋកិច្ច បច្ចុប្បន្ន មាន ក្រុមហ៊ុនវិនិយោគលើសម្បទានដីសេដ្ឋកិច្ចចំនូន ១៩ក្រុមហ៊ុន ក្នុង នោះ ក្រុមហ៊ុនដែលបានចុះបញ្ជី ១០ក្រុមហ៊ុន ដាក់ពាក្យស្នើសុំចុះ បញ្ជី ចំនួនប្រាំមួយក្រុមហ៊ុន ចេញបណ្ណ ចំនួន ១០ក្រុមហ៊ុន និង ត្រៀម បោះបង្គោលព្រំដីចំនួនប្រាំមួយក្រុមហ៊ុន ដែលមានផ្ទៃដី វិនិយោគ សរុបចំនួន ជាង១០ម៉ឺនហិកតា ក្នុងនោះបានឈូសឆាយ ចំនួនជាងប្រាំមួយលានហិកតា ផ្ទៃដីដាំដុះសរុបចំនួនជិតបួនលាន ហិកតា។
ជាមួយគ្នានេះដែរ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានបញ្ជាក់ដែរថា សម្រាប់ទិសដៅបន្ត មន្ទីដែនដី និងអាជ្ញាធរពាក់ព័ន្ធខេត្តកំពង់ស្ពឺ នឹងបន្តយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមទិសដៅ របស់ខេត្តដែលបានដាក់ចុះ និងទិសដៅរបស់ក្រសួង មហាផ្ទៃ ឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កាលើគ្រប់វិស័យ ធានា បាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ពិសេសពន្លឿនការចុះបញ្ជីដីធ្លីទូទាំងខេត្តឱ្យអស់ក្នុងពេលឆាប់ៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សូមរម្លឹកដែរថា យោងតាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានឱ្យដឹងថា គិតតាំងពីចាប់ផ្តើមអនុវត្តរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរបានចេញបណ្ណកម្មសិទ្ធិ ដីធ្លីដល់ពលរដ្ឋទូទាំង ប្រទេសបានចំនួន៦ ៧៣០ ៧៥២បណ្ណ ស្មើនឹង៩៦,២ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូងប្រាំពីរលានក្បាលដី។
ក្នុងពេលបិទសន្និបាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់ កាលចុងខែធ្នូឆ្នាំ២០២២សម្ដេចតេជោហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាបានណែនាំដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅ ទូទាំងប្រទេសឱ្យបានសម្រេច១០០ភាគរយ នៅឆ្នាំ២០២៣ ដោយមិនត្រូវពន្យារពេលទៀតទេ។
កាលណោះ សម្ដេចតេជោបានជំរុញថា ពាក់ព័ន្ធការងារចុះ បញ្ជី ក្បាលដីជូនប្រជាពលរដ្ឋនេះ នៅសល់មិនច្រើនទៀតនោះទេ ប៉ុន្ដែ មន្ដ្រីជំនាញហាក់ពន្យារពេលទាំងការចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយ ដុំ។ ដូច្នេះ ទាល់តែមានការជំរុញបន្ថែម ទើបការងារនេះមានសន្ទុះ ទៅមុខលឿន។
ខណៈនោះដែរសម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានណែនាំបន្ថែមដល់អភិបាលខេត្តទាំងអស់ ត្រូវមើលកិច្ចការងារនេះឱ្យបានល្អ ដោះស្រាយ បញ្ហាទាក់ទងដីរដ្ឋ ដីសហគមន៍ ដីប្រជាពលរដ្ឋ ដែលមិនទាន់បាន ចុះបញ្ជីផងដែរ។សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងដែរ ថា ការពន្លឿនការការងារចុះបញ្ជីក្បាលដីនៅទូទាំងប្រទេសនេះ គឺជា រឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋ ពោលជាសុវត្ថិភាពនៃការកាន់ កាប់ដីធ្លី ដើម្បីជៀសវាងនូវការកើតឡើងបញ្ហាផ្សេងៗជាយថាហេតុ៕
ដោយ៖សែម ពិសី