ប្រមុខការទូតអ៊ីរ៉ង់ ធ្វើដំណើរទស្សនកិច្ចឥតព្រាងទុកទៅកាន់ប្រទេសបារាំង ស្របពេលបារាំងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7

បារាំង៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ម៉ូហំាម៉េដ ចាហ្វាដ ហ្សារីហ្វ បានធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់មួយ ដើម្បីទៅជួបពិភាក្សាគ្នាជាមួយម្ចាស់ផ្ទះបារំាង ដែលកំពុងទទួលរៀបចំកិច្ចប្រជុំកំពូល G7 នៅទីក្រុងប៊ីយ៉ារីត នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ចំពេលទីក្រុងប៉ារីសកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។

ក្នុងអំឡុងដំណើរទស្សនកិច្ចឥតព្រាងទុកនោះ ប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះក៏បានជួបពិភាក្សាការងាររយៈពេលខ្លីជាមួយមន្រ្តីមកពីប្រទេសអាល្លឺម៉ង់ និងអង់គ្លេសផងដែរ។ ក្រុមប្រតិភូអាម៉េរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោក ហ្សារីហ្វ ដ្បិតពួកគេមិនបានដឹងជាមុនពីដំណើរទស្សនកិច្ចនេះទេ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានភាពតានតឹងខ្លាំងបំផុតមួយមិនធ្លាប់មានមុនមក។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអេល ម៉ាក្រុង បានបញ្ជាក់ថា ក្រុមប្រតិភូទាំងអស់ ត្រូវបានគេជូនដំណឹងជាមុនរួចអស់ហើយ ពីវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner