អភិបាលខណ្ឌច្បារអំពៅ អញ្ជើញ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅថ្ងៃសុក្រទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយមានអ្នកចូលរួម ជាង៣០០នាក់ ។

មានមតិសំណេះសំណាលក្នុងពិធីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សូមរក្សាទុកអោយបានត្រឹមត្រូវព្រោះប័ណ្ណនេះមានតំលៃណាស់សម្រាល់សំគាល់ដីស្របច្បាប់របស់បងប្អូនគ្មានអ្នកណាមករំលភបំពានបានឡើយ ។

លោកអភិបាលខណ្ឌបានបន្តថា ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការផ្តល់ពត៍មានសកម្មភាពក្មេងទំនើង ទីកន្លែងលួចសេព និងប្រើប្រាស់គ្រឿងញៀន និងសកម្មភាពល្មើសផ្សេងទៀត យើងត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។

លោកអភិបាលខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតអោយគណបក្សណាដែលបានរំដោះអាយុជីវិតបងប្អូននិងរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាពជូនសង្គមជាតិ សង្រោះជីវិតបងប្អូនអោយរួចផុតពីជំងឺ កូវីដ-១៩ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ៕ ប៊ុនធី និង សណ្តោស

ads banner