ក្រសួងការងារបញ្ជាក់ពីលទ្ធផលសះជានៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ខេមបូ ហ៊នសាំ អិលធីឌី

ភ្នំពេញ៖ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣បានជូនដំណឹងស្តីពីការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ខេមបូ ហ៊នសាំ អិលធីឌី ដែលមានកម្មករនិយោជិត ១ ៧៨៦នាក់ ស្ថិតនៅ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលសះជារួចមក។

គួរបញ្ជាក់ថាការដោះស្រាយវិវាទនេះបន្ទាប់ពីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់តាំងមន្ត្រីជំនាញចុះសម្របសម្រួល និងដោះស្រាយវិវាទការងាររួម នេះជាបន្តបន្ទាប់ ចំនួន ៥លើករួចមក។

ក្រសួងការងារបានឱ្យដឹងថា ក្រោយការកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខណ្ឌ ពោធិ៍សែនជ័យ និងស្មារតីទទួលខុសត្រូវរបស់តំណាងភាគីកម្មករ និយោជិត និងតំណាងភាគីនិយោជក នៅ ថ្ងៃទី១០ ខែកុម្ភៈ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ ចំពោះមុខ ក្រុមហ៊ុននឹងបើកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតទាំងអស់ នៅថ្ងៃទី១៥ ខែកុម្ភៈ វេលាម៉ោង៨ ព្រឹកនៅទីតាំងក្រុមហ៊ុន ខេមបូ ហ៊នសាំ អិលធីឌី។

ជាមួយគ្នានោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដើម្បីចុះឈ្មោះរកការងារថ្មីជូនបងប្អូនកម្មករនិយោជិតផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner