២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៣ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានការឆ្លងចំនួន ៣ករណីឡើងវិញ បន្ទាប់ពីបាត់មិនមានអ្នកឆ្លងសោះកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះជាលំដាប់ដែលជួនកាលមានតិចតួចប៉ុណ្ណោះ និងជួនកាលក៏គ្មានអ្នកឆ្លងសោះផងដែរ ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២១ម៉ឺន ៨ពាន់ ២៣នាក់ហើយ ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។

ads banner