សាំង ធម្មតា ចុះថ្លៃ១០០រៀលលក់ ៤,៤០០រៀល ដោយម៉ាស៊ូតចុះថ្លៃ៣០០រៀល លក់៤,៣៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី១១-២០ ខែកុម្ភៈ ឆ្នាំ២០២៣នៅកម្ពុជា
ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៃកម្ពុជា កាលពីព្រឹក ថ្ងៃ សៅរ៍ ទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សាំង (ចុះ ១០០រៀល) ខណៈ ប្រេងម៉ាស៊ូតចុះថ្លៃ (៣០០រៀល)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣៥០រៀលក្នុង១លីត្រ។
នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៤.៦៦៦រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.៦១៦រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។
គួរបញ្ជាក់ថា ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួលដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេ ជោ ហ៊ុន សែន នៅតែ បន្ត និង សម្រេច បញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ដដែល នៅក្នុង ១ លីត្រផងដែរ។
ដូច្នេះ ថ្លៃ លក់រាយ នៅ កម្ពុជា ក្នុង រយៈពេល ដូចគ្នា ខាងលើ សម្រាប់ ប្រេងសាំង ធម្មតា ដែល នឹងត្រូវ ដាក់លក់ រាយ នៅ កម្ពុជា ក្នុងតម្លៃ ៤.៤០០រៀលដដែល ក្នុង ១ លីត្រ និង ប្រេងម៉ាស៊ូត ៤.៣៥០រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm ៕ ដោយ ៖ ប៊ុនធី និងភារ៉ា
