មន្ត្រីអ.ស.ប រំពឹងថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយ ដីនៅតួក គី និងស៊ីរី អាចនឹងកើនឡើងលើស២៨,០០០នាក់

អ.ស.ប៖ប្រធានផ្នែកជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក Martin Griffithsបាននិយាយថា លោករំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងទ្វេដង បន្ទាប់ពីលោកបានទៅដល់ភាគ ខាងត្បូងតួកគីកាលពីថ្ងៃសៅរ៍ ដើម្បីវាយតម្លៃការខូចខាតនៃ ការ រញ្ជួយដីនេះ។គិតត្រឹមថ្ងៃទី១២ខែកុម្ភៈនេះអាជ្ញាធរបានរកឃើញសាកសពប្រមាណជាង២ ៨០០០នាក់រួចទៅហើយ។បុគ្គលិកសង្គ្រោះរាប់ម៉ឺន នាក់ កំពុង រើកកាយសំណល់អគារបាក់បែកបណ្ដាលមកពីគ្រោះរញ្ជួយដី។អាកាសធាតុបានចុះត្រជាក់ខ្លាំង ក្លាយជាឧបសគ្គថ្មីមួយទៀតសម្រាប់ អ្នករង់ចាំជំនួយសង្គ្រោះនិងអ្នកផ្ដល់ជំនួយសង្គ្រោះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ការព្រួយបារម្ភផ្នែក សន្តិសុខ បាននាំឱ្យប្រតិបត្តិការជំនួយមួយចំនួនត្រូវផ្អាក ក្នុងនោះ មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនពីបទលួចឬព្យាយាមបោកប្រាស់ជនរងគ្រោះបន្ទាប់ពីគ្រោះរញ្ជួយដីនៅតួកគី។
ទោះជាយ៉ាងណាក្រុមសង្គ្រោះក៏នៅតែរកឃើញមនុស្សរស់នៅក្រោមគំនរអគារបែកបាក់ ដូចយ៉ាងករណីកុមារអាយុ៧ខែនិងកុមារ អាយុ ១៣ឆ្នាំ ដែលជាប់ក្រោមគំនរអគាររយៈពេល១៤០ម៉ោងជាដើម។ករណីទាំងពីរនេះនាំមកក្ដីសង្ឃឹមសម្រាប់ក្រុមគ្រួសារដែលមានសមាជិកជាប់នៅក្រោមគំនរបែកបាក់។

ប្រធានផ្នែកជំនួយសង្គ្រោះរបស់អ.ស.ប លោក Martin Griffiths ថ្លែងប្រាប់អ្នកកាសែតថា លោកគិតថាចំនួនមនុស្សស្លាប់អាច នឹងមាន សរុបច្រើនជាងទ្វេដង នៃចំនួនដែលបានរកឃើញនៅថ្ងៃនេះ(២៨ ០០០) នាក់។លោកបន្ថែមថា យ៉ាងតិចណាស់មានមនុស្សជាង៨០ ម៉ឺន នាក់ត្រូវការជំនួយម្ហូបអាហារជាបន្ទាន់ នៅក្នុងប្រទេសស៊ីរីនិងតួកគី។ក្នុងនោះពលរដ្ឋប្រមាណជាង៥លាននាក់រស់នៅស៊ីរីត្រូវការទីជម្រក។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សជិត ២៦លាននាក់បានរងផលប៉ះពាល់ដោយការរញ្ជួយដីនេះ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner