អ្នកជំនាញចិន៖ ប្រទេសចិនត្រូវការគោលនយោបាយផ្តោត លើ គ្រួសារ ខ្លាំងជាងមុនដើម្បីអត្រាកំណើតនៅក្នុងប្រទេស
ប៉េកាំង៖អ្នកជំនាញផ្នែកផែនការគ្រួសាររបស់ចិនបាននិយាយថា ប្រទេសចិនគួរតែបង្កើនការលើកទឹកចិត្តសម្រាប់ប្រជាជនក្នុងការកសាងគ្រួសារ និងបង្កើនអត្រាកំណើត ខណៈដែលចំនួនប្រជាជន ដែល កំពុងធ្លាក់ចុះដូចសព្វថ្ងៃ អាចគំរាមកំហែងដល់សេដ្ឋកិច្ចប្រទេសនេះ។
រដ្ឋាភិបាលចិន លើកឡើងកាលពីខែមុនថា ចំនួនប្រជាជនចិនដី បាន ធ្លាក់ ចុះប្រមាណ ៨៥០.០០០នាក់កាលពីឆ្នាំមុន។ចំនួននេះជាការធ្លាក់ ចុះ លើកដំបូងចាប់តាំងពីឆ្នាំ១៩៦១មក។ ចំនួនប្រជាជនចិនតិចជាង ប្រទេស ឥណ្ឌានៅពេលដ៏ខ្លីខាងមុខនេះ។
លោក Wang Peian អនុប្រធានសមាគមផែនការគ្រួសារចិន បាន និយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរចិត្ត ត្រូវលើកទឹកចិត្តបន្ថែមទៀត ពិសេសការផ្ដល់អត្ថប្រយោជន៍ផ្សេងៗទាក់ទងនឹងការសម្រាលកូនជាដើម។
ថ្លែងនៅក្នុងវេទិកាចិន និងអភិវឌ្ឍន៍លើកទីបីនៅទីក្រុងប៉េកាំង លោក Wang បានលើកឡើងពីនិន្នាការកើនឡើងក្នុងចំណោមមនុស្ស ជំនាន់ ក្រោយ ដើម្បីទប់ស្កាត់ការមានកូន។ លោកបានអំពាវនាវឱ្យមានការលើកទឹកចិត្តបន្ថែមទៀតជុំវិញការងារ ការថែទាំសុខភាព សន្តិសុខសង្គម និងលំនៅឋានដែលអាចលើកទឹក ចិត្តប្រជាជនឱ្យបង្កើតគ្រួសារ។
រដ្ឋាភិបាលចិន បានដាក់គោលនយោបាយមានកូនតែមួយលើគ្រួសារ ជាច្រើននៃប្រទេសក្នុងចន្លោះឆ្នាំ១៩៨០ និង២០១៥។ទោះជាយ៉ាង ណាចំនួនប្រជាជនចិននៅពេលនេះបានធ្លាក់ចុះ ជាហេតុនាំអាជ្ញាធរ ផ្ដើមវិធានការព្យាយាមជំរុញអត្រាកំណើត។
មន្ត្រីសុខាភិបាលចិនបានលើកឡើងថា គ្រួសារជាច្រើនមិនចង់ មាន កូនដោយបារម្ភលើការចំណាយផ្សេងៗខណៈស្ត្រីវ័យក្មេងដែលផ្តោតលើការងារជាជាងបង្កើតកូន។
លោក Wang បាននិយាយថា “នៅក្នុងប្រទេសចិន កម្រិតនៃការ ការពារមាតុភាពនៅមានកម្រិតទាបនៅឡើយ” ។ លោកបានបន្ថែមថា៖« ប្រសិនបើគ្មានការខិតខំប្រឹងប្រែងដើម្បី បណ្តុះ តម្រូវការសម្រាប់អាពាហ៍ពិពាហ៍និងកូនទេនោះ វានឹងពិបាកខ្លាំង ណាស់ក្នុងការបង្កើនកម្រិតនៃការមានកូន»។
យោងតាមទូរទស្សន៍ CCTVឱ្យដឹងថា ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ស្ត្រីរៀបការលើកដំបូងមាន អាយុជាមធ្យមប្រមាណ២២ឆ្នាំ។ ខណៈនៅឆ្នាំ២០២០ ស្ត្រីនៅចិនដែលរៀបការមានអាយុជាមធ្យម ប្រមាណ២៦.៣ឆ្នាំ។ហើយអាយុនៃការបង្កើតកូនដំបូងត្រូវបាន ពន្យារពេលដល់ពួកគេមានអាយុជាង២៧ឆ្នាំ៕
ដោយ៖វណ្ណ ស័ក្ដិ