រដ្ឋមន្ត្រីក្រសួងអប់រំវាយតម្លៃខ្ពស់ចំពោះសប្បុរសជនជប៉ុន ដែលតែងជួយលើវិស័យអប់រំ (Video Inside)
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសប្បុរសជនជាតិជប៉ុន ដែលបានជួយកម្ពុជាលើវិស័យសិក្សាធិការអប់រំ។
វិស័យសិក្សាធិការអប់រំរបស់កម្ពុជា បានធ្វើការកែទម្រង់រយៈកាលកន្លងមកនេះ និងក្នុងដំណាក់កាលដែលកម្ពុជាបាននិងកំពុងកែទម្រង់និងដុសខាត់វិស័យនេះឱ្យកាន់តែប្រសើរថែមទៀតនោះ អង្គការសប្បុរសជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ក៏ជាផ្នែកមួយដែលបានលើកទឹកចិត្តជួយកម្ពុជា លើការជម្រុញវិស័យអប់រំរបស់កម្ពុជា។
នៅថ្ងៃទី១០កុម្ភៈកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជួបក្រុមអង្គការសប្បុរសធម៌ជប៉ុន ដឹកនាំដោយបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ដើម្បីការទទួលតម្រង់ទិសសម្រាប់ការជួយរបស់អង្គការមនុស្សធម៌ ជប៉ុនលើវិស័យសិក្សាធិការអប់រំ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍