អភិបាលខេត្តកែប ជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធផ្តល់ព័ត៌មានពីការលួចបើកដំណើរការទីតាំងឧស្សាហកម្ម ខុសច្បាប់

កែប: អភិបាលខេត្តកែប បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ សហការផ្តល់ព័ត៌មាននូវការលួចបើកដំណើរការទីតាំងរោងចក្រ ឧស្សាហកម្ម សិប្បកម្ម និងសេវាកម្មនៅទូទាំងខេត្ត ដែលគ្មានច្បាប់អនុញ្ញាត។ ការជំរុញ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និ ងនវានុវត្តន៍ខេត្តកែប កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងទៅកាន់កិច្ចប្រជុំដែលមានការចូលរួមពីតំណាងរោងចក្រ សិប្បកម្ម សេវាកម្ម ព្រមទាំងបណ្តាអ្នកពាក់ព័ន្ធទូទាំងខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចាត់ទុកថា វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បា នដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងការក៏សាងសង្កមជាតិ។

លោកបន្តថា ៖ «វិស័យនេះ បាននាំមកនូវភាពសម្បូរសប្បាយរុងរឿងជូនប្រជាពលរដ្ឋ តាមរយៈការចាប់ផ្ដើមពីការផលិតដោយសហគ្រាសខ្នាតតូច និងមធ្យម ដែលអាចផ្ដល់នូវផលិតភាពខ្ពស់ ប្រកបដោយគុណភាព សុវត្ថិភាព និរន្ដរភាព និងត ម្លៃសមរម្យ ដែលនាំមកនូវកំណើនថវិការជាតិ ព្រមទាំងបង្កើនចំណូលជីវភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលធានាបាននូវការសម្រាច់ជោគជ័យ តាមផែនការយុទ្ធសាស្រ្ដជាតិនាឆ្នំា២០៣០ និងឆ្នំា២០៥០»។

ជាមួយគ្នានេះ ឯកឧត្តមស្នើសុំឱ្យមន្ទីរឧស្សាហកម្ម អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងវិស័យឯកជន រួ មសហការគ្នាអនុវត្តឱ្យបានសម្រេចនូវភារកិច្ច ខណៈលោកក៏ស្នើឱ្យមន្ទីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនា នា ពាក់ព័ន្ធលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជាប្រយោជន៍ដល់មូលដ្ឋានឧស្សាហកម្មនៅទូទាំងខេត្តកែ ប ឯកឧត្តម សោម ពិសិដ្ឋ ក៏បានជំរុញទៅកាន់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា និងវិស័យឯកជន ត្រូវផ្តល់កិ ច្ចសហការល្អក្នុងការផ្តល់ព័ត៌មាននូវការលួចបើកដំណើរការទីតាំងរោងចក្រ សិប្បកម្ម និងសេវាកម្មនៅទូទាំងខេត្ត ដែលគ្មា នច្បាប់អនុញ្ញាត ព្រមទាំងសហការអនុវត្ត តាមនិតិវិធីច្បាប់ ជាមួយមន្ទីរជំនាញ អោយបានទាន់ពេលវេលានិងមានប្រសិ ទ្ធ ភាពខ្ពស់។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្មខេត្តកែប បានឱ្យដឹងថា៖ «គិតមកដល់ពេលនេះ មន្ទីរឧស្សាហកម្មខេត្តកែប បានគ្រប់គ្រង និងផ្គត់ផ្គង់លើស្ថានីយ៍ទឹកស្អាតក្នុងភូមិសាស្រ្តខេត្តកែប ដែលមានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម សរុបចំនួន ២ទីតាំង នៅក្រុងកែប និងស្រុកដំណាក់ចង្អើរ និងបានដាក់ជញ្ជីងគំរូចំនួន០៧គ្រឿង នៅទីតាំងផ្សារក្ដាម ផ្សារកែប ផ្សារដំណាក់ចង្អើរ»។
លោកបន្តថា ជាងនេះទៀត មន្ទីក៏បានគ្រប់គ្រង រោងចក្រ សហគ្រាស និងសិប្បកម្មនៅខេត្តកែបសរុបមានចំនួន ៥៧១ទីតាំង ក្នុងនោះ មានច្បាប់ចំនួន ២៧៩ទីតាំង និងអត់ច្បាប់ចំនួន ២៩២ទីតាំងផងដែរ។
ទន្ទឹមគ្នានេះ ប្រធានមន្ទីរឧស្សាហកម្មខេត្តកែបរូបនេះ ក៏បានបង្ហាញការគាំទ្រចំពោះការជំរុញឱ្យផ្តល់ព័ត៌មានពីទីតាំងឧស្សា ហកម្មដែលគ្មានច្បាប់អនុញ្ញាត្ត ព្រោះសកម្មភាពនេះអាចជួយលុបបំបាត់ទីតាំងរោងចក្រ សិប្បកម្ម និងសេវាកម្មនៅទូទាំងខេត្ត ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ពិសេសជួយជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មខេត្តកែបថែមទៀត។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងលើនេះដែរ ភាគីពាក់ព័ន្ធនៅក្នុងខេត្តកែប ក៏បានបង្ហាញក្តីរំពឹងទុកដែរថា តាមរយៈអ្វីដែលបានលើកឡើងទាំងអស់នេះ នឹងប្រែក្លាយពីធាតុចូលទៅជាសកម្មភាពអនុវត្តជាក់ស្ដែងយ៉ាងរស់រវើក ក្នុងអង្គភាពរបស់ខ្លួន ដើម្បីសម្រេចឱ្យបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ:សែម ពិសី

ads banner