បុរសម្នាក់ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៦១ កែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា សៀង ដារិទ្ធ ភេទប្រុស ជិះម៉ូតូម៉ាក ស៊ុយសុគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-4544 ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើនេះ ក៏បានបុកម៉ូតូជនរងគ្រោះចំពីចហៀងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះផ្លោងអូសជាង១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូបានអូសជាង៤០ម៉ែត្របានរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយកើតហេតុភ្លាមៗ ភាគីរថយន្តបង្កមិនឈប់រង់ចាំទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើកគេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឲ្យទៅសាច់ញាតិនៅពេលក្រោយ ។ រីឯសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅដម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិបន្តនាពេលក្រោយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner