២៤ម៉ោងចុងក្រោយកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មីកូវីដ១៩ ចំនួន១ករណីឡើងវិញ បន្ទាប់ពីអាក់ខានមិនមានការឆ្លងសោះរយៈពេល ៣ថ្ងៃជាប់ហើយ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណជាង ៣សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៣ម៉ឺន ៨ពាន់ ៦១៩នាក់ហើយ ។
កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។