សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កុម្ភៈ ២០២៣
១. រយៈពេល ៥ឆ្នាំ ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគទូទាំងខេត្តចំនួន ១ ១៨៦គម្រោង, ការបង្កើតឱ្យមានកំពង់ផែសមុទ្រទឹកជ្រៅ, ការអភិវឌ្ឍនៅតាមបណ្ដាកោះនានាទូទាំងខេត្ត និងមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១១តំបន់ – AMS Economy
២. បំពង់ទឹកស្អាតទំហំ ២ ០០០មីលីម៉ែត្រធំបំផុតនៅកម្ពុជា ត្រូវបានបើកការដ្ឋានខួងដាក់ក្រោមទន្លេសាបហើយ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាតរាជធានីភ្នំពេញ – AMS Central
៣. អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ – FN
៤. ខណៈមានការស្នើឱ្យថ្កោលទោសការបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) បានសង្កត់ធ្ងន់ថា ការស្ងាត់ស្ងៀមរបស់ក្រុមប្រឹក្សាសន្តិសុខ UN លើបញ្ហាកូរ៉េខាងជើងគឺជារឿងគ្រោះថ្នាក់ – Reuters
៥. ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសព្យួរសន្ធិសញ្ញារឹតត្បិតក្បាលគ្រាប់នុយក្លេអ៊ែរ New Start ដែលជាសន្ធិសញ្ញានៅសល់តែមួយគត់ជាមួយអាមេរិក – The Washington Post