លួច គ្រឿងអលង្ការ ជាច្រេីនលេីក សរុបទឹកប្រាក់ជាង ១ម៉ឺនដុល្លារ ចុងក្រោយ ត្រូវជាប់ខ្នោះដៃ សមត្ថកិច្ច

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃ ពុធ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ នគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងថា មានស្រ្តី ម្នាក់ ជំនាញធ្វើសកម្មភាព លួច គ្រឿងអលង្ការ ជាច្រេីនលេីក សរុបទឹកប្រាក់ជាង ១ម៉ឺនដុល្លារ ត្រូវ បានកម្លាំងនគរបាលជំនាញ ចាប់ឃាត់ខ្លួន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ។

គួរបញ្ជាក់ថា កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលចតុមុខ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣ម្សិលមិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ ០១នាក់ ពាក់ពន្ធ័ករណីលួច(គ្រឿងអលង្ការ ដែលមានតម្លៃសរុបជាង ៤៦៥០ដុល្លារ)ស្ថិតនៅចំណុច មុខផ្សារផេនសលមាត់ ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

នគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សឿម ធារី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែក ជនរងគ្រោះឈ្មោះ ជាប ធី ភេទប្រុស អាយុ២៩ឆ្នាំ មុរខរប រដឹកអីវ៉ាន់ ស្នាក់នៅ ផ្ទះជួល ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាតស្រះចក ។

ដោយឡែក វត្ថុតាងដកហូតរួមមាន៖ -លោហធាតុពណ៌ទង់ដែង មានតម្លៃ ៤៦៥០ដុល្លារ ចំនួន០១ឈុត

  • ទូរស័ព្ទដៃម៉ាកXaomi ពណ៌ខ្មៅ ចំនួន០១គ្រឿង
  • នាឡិកាដៃម៉ាក MICHAEL KORS ពណ៌មាស ចំនួន០១គ្រឿង។

មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលេី ធ្លាក់បា នសកម្មភាព លួច វត្ថុមានតម្លៃ ជាច្រេីនលេីក សរុបទឹកប្រាក់ជាង ១ម៉ឺនដុល្លារអាមេរិក ផងដែរ ចុងក្រោយ អស់ លក្ខណ៍ ត្រូវ បានកម្លាំងនគរបាលជំនាញ ចាប់ឃាត់ខ្លួន តែម្តង ។

បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ ដេីម្បីបន្តនីតីវិធី ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner